ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិរវាងវៀតណាមជាមួយដៃគូនានា

Chia sẻ

(VOVWORLD) - នាថ្ងៃទី ២២ ខែវិច្ឆិកា នៅរាជធានីភ្នំពេញ ប្រទេស កម្ពុជា បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ ចង្អៀតរដ្ឋមន្ត្រីការពារជាតិនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ADMM) រដ្ឋមន្ត្រី ក្រសួងការពារប្រទេសវៀតណាម លោក Phan Van Giang បានជួបសន្ទនាទ្វេភាគី ជាមួយរដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ី ឥណ្ឌា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។

នៅក្នុងជំនួបទ្វេភាគីជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌូនេស៊ី លោក Prabowo Subianto ភាគីទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរ គណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសថ្នាក់ជាន់ខ្ពស់; ពង្រីកយន្តការនៃកិច្ចសន្ទនា គោលនយោបាយការពារជាតិថ្នាក់អនុរដ្ឋមន្ត្រី ក្រុមការងាររួម ការផ្លាស់ប្តូរព័ត៌មាន ចារកម្ម; រក្សាកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលកម្មាភិបាល; ពង្រឹងកិច្ចសហប្រតិ បត្តិការរវាងកងទ័ពជើងទឹក និងកងទ័ពជើងអាកាសនៃប្រទេសទាំងពីរ; ពន្លឿនកិច្ច សហប្រតិបត្តិការឧស្សាហកម្មការពារជាតិ ការជួយសង្គ្រោះ ពេទ្យយោធា; បន្តត្រួត ពិនិត្យ និងសុក្រិតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការនានា។
ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិរវាងវៀតណាមជាមួយដៃគូនានា - ảnh 1រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម លោក Phan Van Giang និងរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Lloyd Austin។ (រូបថត៖ VOV)
ក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Lloyd Austin លោក រដ្ឋមន្ត្រី Phan Van Giang បានស្នើថា នាពេលខាងមុខ ភាគីទាំងពីរបន្តដំណើរការ វិស័យសហប្រតិបត្តិការ តាមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា។ តាមនោះ បន្ត ផ្តល់អាទិភាពដល់ការបង្កើនធនធានសម្រាប់ជួយឧបត្ថម្ភវៀតណាមក្នុងវិស័យជំនះ ពុះពារលើផលវិបាកក្រោយសង្គ្រាម ក្នុងនោះ មានការពន្លឿនគម្រោងការណ៍បោស សម្អាតការបំពុលដោយជាតិគីមីឌីអុកស៊ីន នៅអាកាសយានដ្ឋាន Bien Hoa Dong Nai ក៏ដូចជាកៀងគរធនធានដើម្បីដោះស្រាយការបំពុលដោយឌីអុកស៊ីននៅទីនេះ; បន្ត នាំវិស័យសហប្រតិបត្តិការក្នុងការរក្សាសន្តិភាព ពេទ្យយោធា និងវិស័យសហប្រតិបត្តិ ការដែលមានស្រាប់រវាងភាគីទាំងពីរឱ្យកាន់តែជាក់ស្តែង និងមានប្រសិទ្ធភាព ថែមទៀត។
ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Lee Jong-sup រដ្ឋមន្ត្រី ទាំងពីរបានឯកភាពបន្តជំរុញការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ រួមទាំងគណៈ ប្រតិភូជាន់ខ្ពស់ រក្សាយន្តការសហប្រតិបត្តិការប្រចាំឆ្នាំ។ លោករដ្ឋមន្ត្រី Phan Van Giang បានស្នើឱ្យលោករដ្ឋមន្ត្រី Lee Jong-sup យកចិត្តទុកដាក់ជំរុញកិច្ចសហ ប្រតិបត្តិការលើវិស័យជំនះពុះពារលើផលវិបាកដោយសង្គ្រាម ក្នុងនោះមាន “គម្រោង សកម្មភាពគ្រាប់បែកមីនដើម្បីភូមិសន្តិភាពវៀតណាម - កូរ៉េខាងត្បូង” ដំណាក់កាលឆ្នាំ ២០២២ - ២០២៦។
ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិរវាងវៀតណាមជាមួយដៃគូនានា - ảnh 2រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម លោក Phan Van Giang និងរដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌាលោក Shri Rajnath Singh។ (រូបថត៖ Twitter)
នៅក្នុងជំនួបទ្វេភាគីជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌាលោក Shri Rajnath Singh ភាគីទាំងពីរបានឯកភាពបន្តបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជា ពិសេសដំណើរទស្សនកិច្ច និងជំនួបប្រាស្រ័យជាន់ខ្ពស់របស់ថ្នាក់ដឹកនាំនៃក្រសួង ការពារជាតិនៃប្រទេសទាំងពីរ; ជំរុញកិច្ចសហប្រតិបត្តិការរវាងផ្នែកទ័ពនានានៃ ប្រទេសទាំងពីរ; ដាក់ពង្រាយអនុវត្តន៍កិច្ចសហប្រតិបត្តិការឧស្សាហកម្មការពារជាតិ តាមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា៕

ប្រតិកម្មទៅវិញ