ជំរុញកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវសន្តិភាពក្នុងចំណុចក្តៅនៃជម្លោះ

Chia sẻ
(VOVWORLD) - នៅខាងក្រៅកិច្ចប្រជុំកំពូល BRICS លើកទី ១៦ ដែលប្រព្រឹត្តទៅនៅទីក្រុង Kazan (រុស្ស៊ី) អគ្គលេខាធិការអង្គការសហប្រជាជាតិ   លោក Antonio Guterres នៅថ្ងៃទី ២៤ ខែតុលាបានជួបជាមួយប្រធានាធិបតីប្រទេសម្ចាស់ផ្ទះលោក Vladimir Putin។ 
ជំរុញកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវសន្តិភាពក្នុងចំណុចក្តៅនៃជម្លោះ - ảnh 1ថ្នាក់ដឹកនាំប្រទេសដែលចូលរួមកិច្ចប្រជុំ BRICS បើកទូលាយនៅទីក្រុង Kazan ប្រទេសរុស្ស៊ីកាលពីថ្ងៃទី ២៤ ខែតុលាឆ្នាំ ២០២៤  (រូបថត៖ THX/TTXVN)

នៅក្នុងជំនួបនេះ លោក Guterres បានសង្កត់ធ្ងន់លើសារៈសំខាន់កំពូលនៃការធានានូវសេរីភាពនៃការធ្វើនាវាចរណ៍នៅសមុទ្រខ្មៅ មានសារៈ សំខាន់សម្រាប់សន្តិសុខស្បៀង និងថាមពលទាំងរុស្ស៊ី និងអ៊ុយក្រែន។ ភាគីទាំងពីរក៏បានឯកភាពលើតម្រូវការដើម្បីសម្រេចបានបទឈប់បាញ់ នៅតំបន់ហ្គាហ្សារបស់ប៉ាឡេស្ទីននិងលីបង់ ក៏ដូចជាសារៈសំខាន់នៃការទប់ស្កាត់រាល់សកម្មភាពដែលបង្កើនភាពតានតឹងនៅក្នុងតំបន់។

ក្នុងក្របខណ្ឌនៃកិច្ចប្រជុំនេះ នៅថ្ងៃដដែលនោះ លោកប្រធានាធិបតី Putin បានជួបជាមួយមេដឹកនាំប៉ាឡេស្ទីន Mahmoud Abbas។ លោក ពូទីនបាននិឲ្យដឹងថា រុស្ស៊ី "គាំទ្រយ៉ាងខ្លាំងចំពោះការបញ្ចប់យ៉ាងឆាប់រហ័សការបង្ហូរឈាម" នៅក្នុងតំបន់។

នាថ្ងៃដដែល នៅខាងក្រៅកិច្ចប្រជុំប្រធានាធិបតីអេហ្ស៊ីប Abdel-Fattah El-Sisi និងសមភាគីអាហ្វ្រិកខាងត្បូង លោក Cyril Ramaphosa ក៏បានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងដើម្បីគាំទ្របុព្វហេតុ និងសិទ្ធិស្របច្បាប់របស់ប៉ាឡេស្ទីន ហើយទន្ទឹមនឹងនោះក៏បានបញ្ជាក់ថា ប្រទេសទាំងពីរ នឹងបន្តសហការដើម្បីកាត់បន្ថយភាពតានតឹងក្នុងតំបន់ និងសម្រេចបានបទឈប់បាញ់នៅហ្គាហ្សាស្ទ្រីប និងលីបង់៕

ប្រតិកម្មទៅវិញ