អង្គសិក្ឋាសាលាបានលើកឡើងថា ដើម្បីទាញយកអត្ថប្រយោជន៍ជាអតិបរិមាដែល EVFTA នាំមកជូនគឺអង្គភាពអាជីវកម្មត្រូវយកចិត្តទុកដាក់លើការបញ្ជាក់ប្រភពដើមទំនិញ ក៏ដូចជាសំបុត្រដឹកជញ្ចូន។ លោក Dinh Ngoc Thang ប្រធាននាយកដ្ឋានគយទីក្រុងហូជីមិញបានវាយតម្លៃថា នាយកដ្ឋានគយតែងតែបង្កលក្ខណៈងាយស្រួល សម្រាប់អង្គភាពអាជីវកម្មក្នុងការឆ្លៀតយក ផលប្រយោជន៍ពីកិច្ចព្រមព្រៀង ដោយបានត្រៀមជាស្រេច ដើម្បីពិគ្រោះយោបល់ស៊ីជម្រៅសម្រាប់អង្គភាពអាជីវកម្មអំពី EVFTA ផងដែរ។ បន្ទាប់ពីមាន EVFTA គយបានចេញឯកសារលេខ ២៧៧៣ ដើម្បីដាក់ពង្រាយដំណាលគ្នាសម្រាប់សាខាគយក្នុងការអនុវត្តបទ ប្បញ្ញត្តិដែលមានអត្ថប្រយោជន៍បំផុត សម្រាប់អង្គភាពអាជីវកម្មនាំចេញនាំចូលតាមរយៈទីផ្សារអឺរ៉ុប៕