ជួយឧបត្ថម្ភអង្ករ និងបរិក្ខាពេទ្យជូនអាណិកជនកម្ពុជា (រូបថត៖ dangcongsan.vn) |
អង្ករចំនួន ២០ តោន និងបរិក្ខាពេទ្យ ថ្នាំប៉ូវកម្លាំង និងម៉ាស់ចំនួន ៣,៥ តោនទើបបានប្រគល់ដល់ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាតាមច្រកទ្វារអន្តរជាតិ Xa Mat ស្រុក Tan Bien ខេត្ត Tay Ninh សំដៅជួយឧបត្ថម្ភអាណិកជន ដែលមានជីវភាពរស់នៅលំបាក ប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩។ ទំនិញទាំងនេះមានតម្លៃ ២ ម៉ឺនដុល្លារអាមេរិក ដែលជាជំនួយរបស់សម្ព័ន្ធក្រុមហ៊ុន Mai Linh និងសហគ្រាសមួយចំនួនទៀត។
លោក Vo Tuan Ngoc ទីប្រឹក្សា និងជាប្រធានការិយាល័យកិច្ចការសហគមន៍នៃស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថានេះជាការជួយឧបត្ថម្ភទាន់ពេលវេលាដល់បងប្អូនអាណិកជន ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ផងដែរ៕