ជួយឧបត្ថម្ភពលករវៀតណាមនៅជប៉ុនដែលត្រូវបាត់បង់ការងារឬបញ្ឈប់ការងារជាបណ្តោះអាសន្នដោយសារជំងឺរាតត្បាត COVID-19

Chia sẻ
(VOVWORLD) - បច្ចុប្បន្ននេះ វៀតណាមមានពលករនិងសិក្ខាកាមជាង ២៣៥ ពាន់នាក់ កំពុងធ្វើការនៅតាមរោងចក្រនិងសហគ្រាសនានានៅគ្រប់ខេត្ត - ក្រុងទាំង ៤៧ នៃប្រទេសជប៉ុន។ 

ដោយសារតែផលប៉ះពាល់នៃការរីករាលដាលជំងឺ COVID-19 រោងចក្រនិងក្រុមហ៊ុនជប៉ុនជាច្រើន ដែលកំពុងទទួលយកពលករបរទេស ត្រូវបង្រួមឬបញ្ឈប់ផលិតកម្ម ដែលបណ្តាលឲ្យសិក្ខាកាមនិងពលករបរទេសជាច្រើនរួមទាំងបុគ្គលិកជំនាញ (ក្នុងនោះមានពលករវៀតណាម) ត្រូវឈប់ពីការងារ ឬបញ្ឈប់កម្មសិក្សាបច្ចេកទេស។ ដើម្បីជួយឧបត្ថម្ភដល់សិក្ខាកាម និងបុគ្គលិកជំនាញរក្សាការងាររបស់ខ្លួននៅក្នុងប្រទេសជប៉ុន នាពេលថ្មីៗនេះ ក្រសួងយុត្តិធម៌ជប៉ុនបានប្រកាសគោលនយោបាយជួយឧបត្ថម្ភដល់សិក្ខាកាមនិងបុគ្គលិកជំនាញបរទេសដែលត្រូវបាត់បង់ការងារដោយសារផលប៉ះពាល់នៃការរីករាលដាល COVID-19។

ហេតុដូច្នេះ សិក្ខាកាមនិងបុគ្គលិកជំនាញបរទេស ដែលត្រូវបាត់បង់ការងារដោយសារផលប៉ះពាល់នៃជំងឺ COVID-19 នៅប្រទេសជប៉ុន អាចដាក់ពាក្យសុំជំនួយផ្ទេរការងារ។ លោកស្រី Tran Thi Van Ha ប្រធានផ្នែកព័ត៌មាននិងគមនាគមន៍ នៃនាយកដ្ឋានគ្រប់គ្រងការងារក្រៅប្រទេស (ក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ច) បានឲ្យដឹងថា៖ “ភាគីជប៉ុនបានអនុវត្តគោលនយោបាយផ្ទេរការងារ។ សម្រាប់និយោជិតដែលត្រូវបញ្ចប់ការងារក្នុងអំឡុងពេលនេះ នឹងត្រូវផ្ទេរទៅការងារផ្សេងទៀតក្នុងរយៈពេលមិនលើសពី ១២ ខែ។  តាមនោះ សិក្ខាកាម និងបុគ្គលិកជំនាញវៀតណាម អាចដាក់ពាក្យទៅទីភ្នាក់ងារមុខងារជប៉ុន ដើម្បីសុំផ្ទេរការងារ ។ ការផ្លាស់ប្តូរនេះ អាចជួយកម្មករ សិក្ខាកាមវៀតណាមដែលធ្វើការនៅក្រុមហ៊ុន ទទួលបានប្រាក់ចំណូលស្មើនឹងចំណូលធ្លាប់ទទួលបាននៅកន្លែងចាស់”៕

ប្រតិកម្មទៅវិញ