ជួយឧបត្ថម្ភគ្រួសារជនរួមជាតិខ្មែរក្រីក្រជាង ២ ៣០០ គ្រួ ក្នុងឱកាសទទួល​អំណរ​បុណ្យចូលឆ្នាំថ្មីប្រពៃណី

Chia sẻ
(VOVWORLD) - គណកម្មការជនជាតិក៏បានអញ្ជើញទៅជូនពរបុណ្យចូលឆ្នាំថ្មី ជូនអំណោយដល់វត្តចំនួន ២ សាលាជនជាតិចំនួន ១ និងគ្រួសារគំរូចំនួន ៣០ គ្រួផងដែរ។
ជួយឧបត្ថម្ភគ្រួសារជនរួមជាតិខ្មែរក្រីក្រជាង ២ ៣០០ គ្រួ ក្នុងឱកាសទទួល​អំណរ​បុណ្យចូលឆ្នាំថ្មីប្រពៃណី - ảnh 1ទិដ្ឋភាពបុណ្យចូលឆ្នាំថ្មីប្រពៃណី (រូបថត៖ TTXVN)

នៅថ្ងៃទី ៧ ខែមេសា ថ្នាក់ដឹកនាំខេត្ត Kien Giang បានអញ្ជើញទៅសាកសួរសុខទុក្ខ ជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណី ជូនអំណោយដល់អ្នកមុខអ្នកការនៅតាមវត្ត និងគ្រួសារជន ជាតិខ្មែរចំនួន ៤០ គ្រួរនៅខេត្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ ជនរួមជាតិជាជនជាតិ។

មុននេះ គណកម្មការជនជាតិក៏បានអញ្ជើញទៅជូនពរបុណ្យចូលឆ្នាំថ្មី ជូនអំណោយដល់វត្តចំនួន ២ សាលាជន ជាតិចំនួន ១ និងគ្រួសារគំរូចំនួន ៣០ គ្រួផងដែរ។

ជាពិសេសខេត្ត ក៏បានដកថវិការចំនួនជាង ៧០០ លានដុង ដើម្បីជួយឧបត្ថម្ភដល់គ្រួសារជនជាតិខ្មែរក្រីក្រចំនួន ២ ៣០០ គ្រួរ ដើម្បីទទួលអំណរបុណ្យចូលឆ្នាំថ្មីផងដែរ៕

ប្រតិកម្មទៅវិញ