ដូច្នេះហើយ ទំនួលខុសត្រូវក្នុងការឈានដល់កិច្ចព្រមព្រៀងនាពេលនេះ គឺអាស្រ័យលើក្រុមហាម៉ាស ហើយក្រុមប្រដាប់អាវុធប៉ាឡេស្ទីន ត្រូវចាត់វិធានការស្រដៀងគ្នា នោះគឺទទួលយកសំណើបទឈប់បាញ់ថ្មី។ មុននោះ ថ្លែងមតិបន្ទាប់ពីជំនួបជាមួយប្រធានាធិបតីអ៊ីស្រាអែល Issac Herzog រដ្ឋមន្ត្រីការបរទេសអាមេរិកបានឲ្យដឹងថា ការចរចានាពេលនេះអាចជាឱកាសចុងក្រោយដើម្បីឈានដល់កិច្ចព្រមព្រៀងឈប់បាញ់ និងបញ្ឈប់សង្គ្រាមដែលអូសបន្លាយរយៈពេលជាង ១០ខែក្នុងតំបន់ហ្គាហ្សា។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ជួបជាមួយប្រធានាធិបតីអ៊ីស្រាអែល លោក Isaac Herzog ក្នុងទីក្រុង Tel Aviv ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤។ រូបថត៖ AP |
មន្ត្រីអ៊ីស្រាអែលមួយរូបបានឲុ្យដឹងថា នាយករដ្ឋមន្ត្រី Benjamin Netanyahu នៅតែប្តេជ្ញាចិត្ត បន្តប្រដេញតាមគោលដៅកំទេចក្រុមកម្លាំងហាម៉ាស។ ដោយសារតែការបញ្ចប់ជម្លោះដោយមិនកម្ចាត់ក្រុមហាម៉ាស មានន័យថា អ៊ីស្រាអែលបញ្ជូនសារអំពីភាពទន់ខ្សោយរបស់ខ្លួនទៅកាន់តំបន់ទាំងមូល។
បច្ចុប្បន្ននេះ ក្រុមហាម៉ាស់មិនទាន់ធ្វើប្រតិកម្មជាផ្លូវការណាមួយ ចំពោះសេចក្តីប្រកាសរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកនិងមន្ត្រីអ៊ីស្រាអែលនោះទេ។ ទោះជាយ៉ាងណាក៏ដោយ បើតាមអ្នកវិភាគក្នុងតំបន់ ទំនងជាក្រុមហាម៉ាសនឹងបន្តច្រានចោលសំណើរបស់អាមេរិក ហើយមិនបញ្ជូនតំណាងឱ្យចូលរួមការចរចាដែលសម្របសម្រួលដោយអាមេរិក អេហ្ស៊ីប និងកាតានោះទេ៕