ជម្លោះអ៊ីស្រាអែល-ហាម៉ាស៖ នាយករដ្ឋមន្ត្រីលោក Netanyahu បញ្ជាក់ថា ជិត​សម្រេច​បានគោលដៅនៅតំបន់ហ្គាហ្សា

Chia sẻ
(VOVWORLD) - លោក Netanyahu បានចាត់ទុកថា លទ្ធផលដែលសម្រេចបាន ដោយសារវិធានការដាក់សម្ពាធទាំងខាងការទូត និងយោធារួមបញ្ចូលគ្នាលើហាម៉ាស់។

អញ្ជើញថ្លែងក្នុងសវនាការជជែកដេញដោលក្នុងរដ្ឋសភាអ៊ីស្រាអែលកាលពីរសៀលថ្ងៃទី ១៧ កក្កដា នាយករដ្ឋមន្ត្រីលោក Benjamin Netanyahu បានអះអាងថា  អ៊ីស្រាអែលកាន់តែខិតទៅជិតគោលដៅដែលបានកំណត់ក្នុងការប្រយុទ្ធប្រឆាំងនឹងកងកម្លាំងហាម៉ាសនៅតំបន់ហ្គាហ្សា ពោលគឺជួយសង្គ្រោះចំណាប់ខ្មាំង កម្ចាត់ហាម៉ាស ហើយធានាថា តំបន់ហ្កាហ្សាលែងជាការគម្រាមកំហែងដល់អ៊ីស្រាអែលនាពេលអនាគត។

លោក Netanyahu បានចាត់ទុកថា លទ្ធផលដែលសម្រេចបាន ដោយសារវិធានការដាក់សម្ពាធទាំងខាងការទូត និងយោធារួមបញ្ចូលគ្នាលើហាម៉ាស់។ ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនកំពុងស្ថិតនៅក្រោមសម្ពាធយ៉ាងធំធេង បាត់បង់មេដឹកនាំជាច្រើននាក់ និងយុទ្ធជនរាប់ពាន់នាក់ ហើយអ៊ីស្រាអែលកំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅជ័យជម្នះពេញលេញ។

ក្នុងសវនាការជជែកដេញដោលក្នុងរដ្ឋសភានាថ្ងៃទី ១៧ កក្កដាដដែល មេដឹកនាំភាគីប្រឆាំងលោក Yair Lapid បានស្នើឱ្យនាយករដ្ឋមន្ត្រីលោក Benjamin Netanyahu ប្រកាសទទួលយកកិច្ចព្រមព្រៀងផ្លាស់ប្តូរចំណាប់ខ្មាំងក្នុងសុន្ទរកថារបស់លោកទៅកាន់សរដ្ឋភាសហរដ្ឋអាមេរិកនាថ្ងៃទី ២៤ ខែកក្កដាខាងមុខ ឬត្រូវលុបចោលដំណើរទស្សនកិច្ចនេះ។

ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលនាយប់ថ្ងៃទី ១៧ កក្កដាបានឲ្យដឹងថា គណៈប្រតិភូចរចារបស់ប្រទេសនេះបានវិលត្រឡប់ទៅកាន់អេហ្ស៊ីបវិញ ដើម្បីបន្តការចរចាស្ដីពីលក្ខខណ្ឌអនុវត្តន៍កិច្ចព្រមព្រៀងឈប់បាញ់ និងផ្លាស់ប្តូរចំណាប់ខ្មាំងថ្មីជាមួយកងកម្លាំងហាម៉ាសផងដែរ៕

ប្រតិកម្មទៅវិញ