ជម្លោះហាម៉ាស-អ៊ីស្រាអែល៖ តុលាការអង្គការសហប្រជាជាតិចេញ​សាល​ក្រម​ទាមទារ​ឱ្យអ៊ីស្រាអែលទប់ស្កាត់អំពើប្រល័យពូជសាសន៍នៅតំបន់​ហ្គាហ្សា

Chia sẻ
(VOVWORLD) - កាលពីថ្ងៃទី ២៦ ខែមករា តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ចំណុះអង្គការសហប្រជាជាតិ (UN) បានចេញសាលក្រមមួយដែលទាមទារឱ្យអ៊ីស្រាអែលចាត់វិធានការទាំងអស់ដែលអាចធ្វើទៅបាន ដើម្បីទប់ស្កាត់អំពើប្រល័យពូជសាសន៍នៅតំបន់ហ្គាហ្សា។ 

សាលក្រមនេះបានទាមទារឱ្យអ៊ីស្រាអែលធានា មិនបំពានលើកាតព្វកិច្ចរបស់ខ្លួនក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការទប់ស្កាត់និងផ្ដន្ទាទោសលើការប្រល័យពូជសាសន៍ទាក់ទងនឹងជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា។ សាលក្រមនេះក៏បានអំពាវនាវឱ្យអ៊ីស្រាអែលចាត់វិធានការជាបន្ទាន់ ដើម្បីកែលម្អស្ថានភាពមនុស្សធម៌នៅតំបន់នេះ។ ប្រធានចៅក្រម លោក Joan Donoghue បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពនៅតំបន់ហ្គាហ្សា ហើយបានស្នើឱ្យអ៊ីស្រាអែលរាយការណ៍អំពីការអនុវត្តសាលក្រមរបស់តុលាការនេះក្នុងរយៈពេលមួយខែ។

ជម្លោះហាម៉ាស-អ៊ីស្រាអែល៖ តុលាការអង្គការសហប្រជាជាតិចេញ​សាល​ក្រម​ទាមទារ​ឱ្យអ៊ីស្រាអែលទប់ស្កាត់អំពើប្រល័យពូជសាសន៍នៅតំបន់​ហ្គាហ្សា - ảnh 1ទីស្នាក់ការកណ្តាល ICJ នៅថ្ងៃទី ២៦ ខែមករា។ រូបថត៖ រ៉យទ័រ

ប្រមុខការទូតប៉ាឡេស្ទីន លោក Riyad al-Maliki កាលពីថ្ងៃទី ២៦ មករា បានស្វាគមន៍ចំពោះសាលក្រមរបស់ ICJ ហើយបានអំពាវនាវឱ្យប្រទេសទាំងអស់ធានាថា វិធានការដែលតុលាការ ICJ សម្រេចត្រូវបានអនុវត្ត។ រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានបញ្ជាក់ថា ប្រទេសនេះប្តេជ្ញាអនុវត្តតាមច្បាប់អន្តរជាតិ។ អ៊ីស្រាអែលនឹងបន្តជួយសម្រួលដល់ប្រតិបត្តិការសង្គ្រោះមនុស្សធម៌ និងធានាសុវត្ថិភាពជនស៊ីវិលនៅតំបន់ហ្គាហ្សា។

សាលក្រមខាងលើត្រូវបាននាំចេញបន្ទាប់ពីប្រទេសអាហ្រ្វិកខាងត្បូងក្នុងខែធ្នូ ឆ្នាំ ២០២៣ បានដាក់ពាក្យបណ្តឹងអ៊ីស្រាអែលទៅ ICJ ពីបទរំលោភលើកាតព្វកិច្ចរបស់ខ្លួនក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការទប់ស្កាត់និងផ្តន្ទាទោសលើអំពើប្រល័យពូជសាសន៍ដែលពាក់ព័ន្ធនឹងជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា។ បន្ទាប់ពី ICJ បានចេញសាលក្រមខាងលើ ប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក Cyril Ramaphosa បានបង្ហាញក្តីសង្ឃឹមថា អ៊ីស្រាអែលនឹងអនុវត្តតាមសលក្រមនេះ៕

ប្រតិកម្មទៅវិញ