ជម្លោះហាម៉ាស-អ៊ីស្រាអែល​៖ ការចរចាបទឈប់បាញ់ថ្មីចាប់ផ្តើមនៅទីក្រុងដូហា​

Chia sẻ
(VOVWORLD) - ប្រព័ន្ធផ្សព្វផ្សាយនៅមជ្ឈិមបូព៌ាបានឲ្យដឹងថា ការចរចារថ្មីដើម្បីស្វែងរកបទឈប់បាញ់រយៈពេលវែងនៅតំបន់ហ្គាហ្សា រវាងកងទ័ពអ៊ីស្រាអែល និងកងកម្លាំងហាម៉ាសបានចាប់ផ្តើមកាលពីយប់ថ្ងៃទី ១៨ ខែមីនា នៅទីក្រុងដូហា ប្រទេសកាតា។

ប្រតិភូអ៊ីស្រាអែលដឹកនាំដោយនាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ Mossad លោក David Barnea បានចាប់ផ្តើមវង់ចរចាថ្មីដោយចូលរួមអាហារពេលល្ងាចជាមួយមន្ត្រីមកពីប្រទេសម្ចាស់ផ្ទះកាតា។

ជម្លោះហាម៉ាស-អ៊ីស្រាអែល​៖ ការចរចាបទឈប់បាញ់ថ្មីចាប់ផ្តើមនៅទីក្រុងដូហា​ - ảnh 1អគារនានាត្រូវបានបំផ្លាញបន្ទាប់ពីការវាយប្រហារផ្លូវអាកាសរបស់អ៊ីស្រាអែលលើទីក្រុង Rafah តំបន់ ហ្គាហ្សា កាលពីថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២៤។ រូបថត៖ THX/TTXVN

គួរកត់សម្គាល់ថា ក្រុមចរចារបស់អ៊ីស្រាអែលបានស្នាក់នៅក្នុងសណ្ឋាគារតែមួយជាមួយតំណាងក្រុមហាម៉ាស ទោះជាយ៉ាងណាក៏ដោយ ភាគីទាំងពីរនឹងមិនមានជំនួបដោយផ្ទាល់ ឬទំនាក់ទំនងណាមួយឡើយ ប្រសិនបើមិនឆ្លងកាត់ភាគីទីបី។ តាមផែនការ ដំណើរការចរចានឹងមានរយៈពេល ២ សប្តាហ៍។ គោលដៅគឺដើម្បីសម្រេចបាននូវបទឈប់បាញ់រយៈពេល ៤០ ថ្ងៃនៅតំបន់ហ្គាហ្សា ជាមួយនឹងការផ្លាស់ប្តូរចំណាប់ខ្មាំងនិងអ្នកទោសរវាងភាគីទាំងពីរ។

ក្នុងពេលជាមួយគ្នានោះ យោងតាមរបាយការណ៍វាយតម្លៃសន្តិសុខស្បៀងអាហារដែលអង្គការសហប្រជាជាតិបានចេញផ្សាយកាលពីថ្ងៃទី ១៨ ខែមីនា ប្រហែល ៥០% នៃចំនួនប្រជាជននៅក្នុងតំបន់ហ្គាហ្សាកំពុងប្រឈមមុខនឹងភាពអត់ឃ្លាន "ដ៏គ្រោះថ្នាក់" ។ គេព្យាករណ៍ថា ស្ថានភាពបែបនេះនឹងកើតឡើងនៅភាគខាងជើងនៃតំបន់នេះក្នុងខែឧសភាខាងមុខ ប្រសិនបើគ្មានការអន្តរាគមន៍បន្ទាន់នោះទេ ៕

ប្រតិកម្មទៅវិញ