យុទ្ធនាការទម្លាក់ជំនួយនៅតំបន់ហ្គាហ្សាមានការគាំទ្រពីយន្តហោះរបស់អេមីរ៉ាតអារ៉ាប់រួម (UAE) ហ្ស៊កដានី អេហ្ស៊ីប បារាំង និងអាមេរិក។ យន្តហោះក៏បានទម្លាក់ជំនួយទៅតំបន់មន្ទីរពេទ្យបណ្តោះអាសន្ន ដែលប្រទេសហ្ស៊កដានីបានបង្កើតឡើងនៅទីក្រុង Khan Younis ។ IDF បានឲ្យដឹងថា យុទ្ធនាការនេះក៏បានបំពេញបន្ថែមសម្រាប់ការដឹកទំនិញមនុស្សធម៌តាមរយៈច្រកទ្វារព្រំដែនចូលទៅក្នុងតំបន់ហ្គាហ្សា ជារៀងរាល់ថ្ងៃ។
ប្រជាជនប៉ាឡេស្ទីនរង់ចាំទទួលជំនួយស្បៀងអាហារនៅទីក្រុង Beit Lahia ភាគខាងជើងតំបន់ហ្គាហ្សា ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៤។ រូបថត៖ AFP/TTXVN |
នាថ្ងៃដដែលនោះ អាជ្ញាធរអាមេរិកបានឲ្យដឹងថា រដ្ឋាភិបាលរបស់លោកប្រធានាធិបតី Joe Biden ក៏កំពុងពិចារណាលើផែនការទម្លាក់ជំនួយពីយន្តហោះយោធារបស់អាមេរិកទៅតំបន់ហ្គាហ្សា ក្នុងបរិបទដែលសកម្មភាពផ្តល់ជំនួយលើដីគោកកាន់តែលំបាក។
ក្នុងការវិវឌ្ឍន៍ពាក់ព័ន្ធមួយ ក្រសួងការបរទេសអាមេរិកកាលពីថ្ងៃទី ២៨ ខែកុម្ភៈ បានអំពាវនាវឲ្យអ៊ីស្រាអែលអនុញ្ញាតឲ្យជនឥស្លាមមកបួងសួងនៅវិហារ Al-Aqsa ក្នុងទីក្រុងយេរូសាឡឹម ក្នុងខែ Ramadan។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បានចាត់ទុលថា អ៊ីស្រាអែលចាំបាច់ត្រូវបង្កើតលក្ខខណ្ឌសម្រាប់ជនឥស្លាមចូលទៅកាន់ប្រាសាទ Al-Aqsa ព្រោះថានេះជាបញ្ហាសំខាន់សម្រាប់សន្តិសុខអ៊ីស្រាអែល៕