ជម្លោះហាម៉ាស - អ៊ីស្រាអែល ៖ អាមេរិក​យល់ព្រម​​លក់​គ្រាប់កាំភ្លើងធំ​ជាបន្ទាន់​ដល់​អ៊ីស្រាអែល

Chia sẻ
(VOVWORLD) - កាលពីថ្ងៃទី ២៩ ខែធ្នូ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានប្រកាសថា ខ្លួនបានយល់ព្រមលក់ឱ្យអ៊ីស្រាអែលនូវគ្រាប់កាំភ្លើងធំប្រភេទ ១៥៥ មីលីម៉ែត្រ និងឧបករណ៍ពាក់ព័ន្ធដែលមានតម្លៃសរុប ១៤៧,៥ លានដុល្លារអាមេរិក ដោយប្រើប្រាស់ច្បាប់នាគ្រាអាសន្ន ដែលអនុញ្ញាតឱ្យរដ្ឋាភិបាលអនុម័តដោយមិនតម្រូវឱ្យរដ្ឋសភាពិនិត្យ។

កាលពីដើមខែធ្នូនេះ ច្បាប់ស្រដៀងគ្នាមួយត្រូវបានប្រើប្រាស់ដោយរដ្ឋាភិបាលអាមេរិក ដើម្បីអនុម័តការលក់ឱ្យអ៊ីស្រាអែលនូវកាំភ្លើងធំប្រភេទ ១២០ មីលីម៉ែត្រ ចំនួន១៤.០០០ គ្រាប់ ក្នុងបរិបទដែលជម្លោះរវាងអ៊ីស្រាអែល និងចលនាអ៊ីស្លាមហាម៉ាស កាន់តែមានភាពតានតឹង។

ជម្លោះហាម៉ាស - អ៊ីស្រាអែល ៖ អាមេរិក​យល់ព្រម​​លក់​គ្រាប់កាំភ្លើងធំ​ជាបន្ទាន់​ដល់​អ៊ីស្រាអែល - ảnh 1ផ្សែង និងភ្លើងហុយឡើងបន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា កាលពីថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២៣។ រូបថត៖ AFP/TTXVN

នៅក្នុងការវិវឌ្ឍន៍ពាក់ព័ន្ធមួយ នាថ្ងៃទី ៣០ ខែធ្នូ កងទ័ពអ៊ីស្រាអែលបានប្រកាសធ្វើការវាយប្រហារតាមផ្លូវអាកាសសំដៅទៅលើងទីតាំងនានាក្នុងប្រទេសស៊ីរី បន្ទាប់ពីគ្រាប់រ៉ុក្កែតចំនួន ២គ្រាប់ ត្រូវបានបាញ់បង្ហោះពីទឹកដីស៊ីរី ទៅកាន់តំបន់ភាគខាងជើងរបស់អ៊ីស្រាអែល។ ទន្ទឹមនឹងនេះ ការប្រយុទ្ធគ្នាក៏កើតឡើងជាញឹកញាប់រវាងកងទ័ពអ៊ីស្រាអែល និងកងកម្លាំង Hezbollah នៅក្នុងប្រទេសលីបង់។ មកទល់នឹងពេលនេះ ការប្រយុទ្ធគ្នាត្រូវបានកំណត់ត្រឹមតំបន់ព្រំដែននៃប្រទេសទាំងពីរ ប៉ុន្តែអ៊ីស្រាអែលបានព្រមានថា ខ្លួនមិនច្រានចោលលទ្ធភាពនៃការកើនឡើងសកម្មភាពយោធា ប្រសិនបើក្រុម Hezbollah មិនដកថយ៕

ប្រតិកម្មទៅវិញ