ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីជំនួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នៅទីក្រុង Tel Aviv លោក Netanyahu បានសង្កត់ធ្ងន់ថា អ៊ីស្រាអែលនឹងបន្តយុទ្ធនាការយោធារបស់ខ្លួននៅតំបន់ហ្គាហ្សា រហូតដល់ពេលដែលចំណាប់ខ្មាំងដែលក្រុមហាម៉ាសបានចាប់ខ្លួន ត្រូវបានដោះលែង។
ទាហានអ៊ីស្រាអែលដើរល្បាតតាមបណ្តោយព្រំដែនជាមួយតំបន់ហ្គាហ្សា នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣។ រូបថត៖ THX/TTXVN |
នាថ្ងៃដដែលនោះ ប្រទេសហុងឌូរ៉ាសបានក្លាយជាប្រទេសអាមេរិកឡាទីនបន្ទាប់ក្នុងការកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅអ៊ីស្រាអែលវិលត្រឡប់មកវិញ សម្រាប់ការពិគ្រោះយោបល់អំពី "ស្ថានភាពមនុស្សធម៌ដ៏ធ្ងន់ធ្ងរ" ដែលប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាកំពុងប្រឈមមុខ។ កាលពីដើមសប្តាហ៍នេះ ប្រទេសបូលីវីបានក្លាយជាប្រទេសអាមេរិកឡាទីនដំបូងគេដែលកាត់ផ្តាច់ទំនាក់ទំនងជាមួយអ៊ីស្រាអែល ចាប់តាំងពីជម្លោះហាម៉ាស់-អ៊ីស្រាអែលផ្ទុះឡើងកាលពីថ្ងៃទី ៧ ខែតុលា។ បន្ទាប់នោះ ប្រទេសឈីលីនិងកូឡុំប៊ីក៏បានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំប្រទេសអ៊ីស្រាអែលឲ្យត្រឡប់មកវិញ។
នាព្រឹកថ្ងៃទី ៤ វិច្ឆិកា ទីភ្នាក់ងារសុខាភិបាលក្នុងតំបន់ហ្គាហ្សាបានឲ្យដឹងថា មានមនុស្សយ៉ាងហោច ២០នាក់ បានស្លាប់និងរាប់សិបនាក់រងរបួសក្នុងការវាយប្រហារទៅលើសាលារៀនមួយនៅភាគខាងជើងតំបន់ហ្គាហ្សា។ ការវាយប្រហារនេះបានកើតឡើង នៅសាលា Osama Bin Zaid ក្នុងសង្កាត់ Al-Saftawi ភាគខាងជើងតំបន់ហ្គាហ្សា ដែលត្រូវបានបំប្លែងទៅជាទីជម្រកបណ្តោះអាសន្នសម្រាប់ជនប៉ាឡេស្ទីនដែលជម្លៀសចេញ។ បច្ចុប្បន្ន ប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់កំពុងជ្រកកោននៅក្នុងបណ្តាសាលារៀនរបស់អង្គការសហប្រជាជាតិ និងរដ្ឋាភិបាលនៅតំបន់ហ្គាហ្សា៕