ប្រជាជនអ៊ុយក្រែនបានជម្លៀសចេញ ដើម្បីបញ្ចៀសជម្លោះ។ (រូបថត៖ AFP/TTXVN) |
UNHCR បានឲ្យដឹងថា ក្នុងរយៈពេល ៥ សប្តាហ៍កន្លងទៅ មានមនុស្សចំនួនជិត ៤,២ លាននាក់បានជម្លៀសចេញដោយឆ្លងកាត់ព្រំដែនរបស់អ៊ុយក្រែន។
អង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) នៃអង្គការសហប្រជាជាតិក៏បានឲ្យដឹងថា ប្រជាពលរដ្ឋចំនួនជាង ២០០.០០០ នាក់មកពីប្រទេសផ្សេងទៀតដែលកំពុងរស់នៅនិងធ្វើការក្នុងប្រទេសអ៊ុយក្រែន ក៏ត្រូវចាកចេញពីប្រទេសនេះ ដោយសារតែជម្លោះយោធារវាងរុស្ស៊ី-អ៊ុយក្រែនផងដែរ៕