រដ្ឋមន្ត្រីការបរទេសទួរគីលោក Mevlut Cavusoglu បានសង្កត់ធ្ងន់ថាមានការអំពាវនាវឱ្យមានបទឈប់បាញ់នៅតំបន់ Nagorno-Karabakh (រូបថត៖ Reuters) |
កងកម្លាំងអាមេនីនៅតំបន់ Nagorno-Karabakh បានឲ្យដឹងថាមានទាហាន ២១ នាក់បន្ថែមទៀតត្រូវបានស្លាប់នៅក្នុងការប្រយុទ្ធជាមួយអាស៊ែបៃហ្សង់ ដែលធ្វើអោយចំនួនទាហានសរុបត្រូវបានស្លាប់នៅក្នុងទឹកដីនេះ កើនឡើងដល់ ២៤៤ នាក់ ចាប់តាំងពីមានជម្លោះនេះបានផ្ទុះឡើងកាលពីថ្ងៃទី ២៧ ខែកញ្ញាកន្លងមក។
ទន្ទឹមនឹងនេះ រដ្ឋមន្រ្តីក្រសួងការបរទេសទួរគី លោក Mevlut Cavusoglu ក៏បានទៅបំពេញទស្សនកិច្ចនៅប្រទេសអាហ្សែបែហ្សង់ដើម្បីពិភាក្សាអំពីស្ថានភាពនេះ បន្ទាប់ពីប្រទេសជាច្រើនរួមមានអាមេរិក រុស្ស៊ី និងបារាំងបានអំពាវនាវឱ្យភាគីដែលមានជម្លោះ ឈប់បាញ់គ្នាដោយគ្មានលក្ខខណ្ឌផងដែរ។ អគ្គលេខាធិការអង្គការសន្ធិសញ្ញាអាត្លង់ទិច (ណាតូ) លោក Jens Stoltenberg ក៏បានអំពាវនាវឲ្យប្រទេសទួរគី ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់មួយរបស់អាស៊ែបៃហ្សង់ ត្រូវប្រើប្រាស់ឥទ្ធិពល "គួរឲ្យកត់សម្គាល់" របស់ខ្លួន ដើម្បីជួយបន្ធូរបន្ថយជម្លោះនៅតំបន់ Nagorno- Karabakh៕