|
ទិដ្ឋភាពនៃកិច្ចពិភាគ្សាលើឧស្សាហកម្មឱសថ |
(VOVworld)-បន្តរបៀបវារៈនៃកិច្ចប្រជុំលើកទី៤៥ នាព្រឹកថ្ងៃទី២៣កុម្ភៈ គណៈកម្មា ធិការអចិន្ត្រៃយ៍រដ្ខសភាបានផ្តល់មតិទៅលើសេចក្តីព្រាងរបាយការណ៍ បកស្រាយ និងទទួលយកមតិនៃសេចក្តីព្រាងច្បាប់ ឱសថ (ធ្វើវិសោធនកម្ម)។ តាមរយៈការ
ពិភាគ្សា អង្គប្រជុំបានឯកភាពជាមួយខ្លឹមសារច្រើនស្តីការផ្តល់ វិញ្ញាបនបត្រធ្វើរបរ
ឱសថ។ តំណាងជាច្រើនបានចាត់ទុកថា ការកំណត់ ទិសដៅអភិវឌ្ឍន៍ផ្នែក
ឧស្សាហកម្មឱសថទាំងមូលនៅវៀតណាមឲ្យក្លាយទៅជា ផ្នែកឧស្សាហកម្មមុខ
ព្រួញជាទិសដៅយូរអង្វែង។នាពេលខាងមុខ សេចក្តីព្រាងច្បាប់នេះត្រូវកំណត់ថា បន្តផ្តល់អាទិភាពសម្រាប់ការអភិវឌ្ឍន៍វត្ថុធាតុដើម ថ្នាំបុរាណ ដោយសារនេះ ជាប្រៀបខ្លាំងដែលមានស្រាប់នៅវៀតណាម។
នាព្រឹកថ្ងៃដដែល គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានផ្តល់មតិទៅលើ ពង្រោងសេចក្តីសម្រេចចិត្តស្តីពីរចនាសម្ព័ន្ធ មុខងានិងភារកិច្ចរបស់គណៈកម្មាធិ ការទទួលមតិប្រជាជន៕