|
ប្រធាន គណៈកម្មាធិការជាតិ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលលោក
Pham Binh Minh ថ្លែងមតិក្នុងកិច្ចប្រជុំ (រូបថតៈ VGP/Hải Minh) |
(VOVworld)-សម័យប្រជុំលើកទី៤នៃគណៈកម្មាធិការជាតិទទួលបន្ទុក APEC ២០១៧បានប្រព្រឹត្តទៅនារសៀលថ្ងៃទី១៣មេសា ក្រោមអធិបតីភាពរបស់ប្រធាន គណៈកម្មាធិការជាតិ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលលោក Pham Binh Minh រួម ទាំងតំណាងស្ថាប័នជាសមាជិកគណៈកម្មាធិការនេះចំនួន២៤ទៀត។ អង្គប្រជុំ បានឯកភាពជាសារវ័ននូវខ្លឹមសាសំខាន់ៗមួយចំនួន សំដៅធ្វើជាមូលដ្ឋានដាក់ ជូនថ្នាក់ដឹកនាំជាន់ខ្ពស់តាមដំណើរការដែលបានដាក់ចេញ។នេះក៏ជាមូលដ្ឋាន សម្រាប់អនុកម្មការនៃគណៈកម្មាធិការជាតិកសាងផែនការអនុវត្តជាក់ស្តែង។
លោក Pham Binh Minh បានឲ្យដឹងថា នៅសល់តែ៨ខែទៀតនឹងប្រព្រឹត្តទៅ
សកម្មភាពដំបូងនៃឆ្នាំ APEC ២០១៧នៅវៀតណាម។ ក្នុងនាមជាម្ចាស់ផ្ទះ APEC
២០១៧នេះ ក្រសួង ស្ថាប័ន នានាត្រូវសហការថែមទៀត និងម្ចាស់ការរួមសហ
ការជាមួយប្រទេសសមាជិក APEC សំដៅទទួលការគាំទ្រ ការជួយ ឧបត្ថម្ភរបស់
ប្រទេសជាសមាជិកនានាផងដែរ។
សម័យប្រជុំលើកទី៥នៃគណៈកម្មាធិការជាតិទទួលបន្ទុក APEC 2017 គ្រោងនឹងអនុវត្តនាខែមិថុនាខាងមុខ៕