|
ទិដ្ឋភាពនៃសន្និសីទ |
(VOVworld)-អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong នាថ្ងៃ ទី១៥ឧសភាបានចុះហត្ថលេខាលើសារាចរណ៍លេខ ០៥ របស់ការិយាល័យ នយោ
បាយស្តីពី ការជម្រុញការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ និងរចនាបទ
លោកប្រធានហូជីមិញ។ តាមនោះគណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់ អង្គការបក្ស
នានា រដ្ឋអំណាចតំបន់ និងអង្គការនយោបាយសង្គមត្រូវជ្រួតជ្រៀប និងអនុវត្តល្អ ការងារជម្រុញការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ និង រចនាបទលោក
ប្រធានហូជីមិញ នឹងនាំការងារនេះទៅជាការងារប្រចាំសម្រាប់ គណៈកម្មាធិការបក្ស
គ្រប់ជាន់ថ្នាក់ រដ្ឋអំណាចតំបន់ជាដើម។
ក្នុងឱកាសនេះដែរ ការសែត Nhan dan មានបទវិចារណកថាស្តីពី “ការរៀន សូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ រចនាបទលោកប្រធានហូជីមិញជាការ បញ្ជាពីបេះដូងយើងម្នាក់ៗ”។ ហើយក្នុងច្បាប់ចេញផ្សាយនាថ្ងៃទី១៧ឧសភា កាសែត
Quan doi Nhan dan ក៏ចេញផ្សាយបទវិចារណកថា ស្តីពី “ម្ចាស់ការរៀនសូត្រ ជាប្រចាំ
និងធ្វើតាមសតិអារម្មណ៍ សីលធម៌ និងរចនាបទលោកប្រធានហូជីមិញ” ផងដែរ៕