ជម្រុញកម្មវិធីរួមដំណើរធ្វើផលិតកម្មជាមួយកសិករ

Chia sẻ
(VOVworld)-នាថ្ងៃទី២៥មេសា នៅទីក្រុង Da Lat (ខេត្ត Lam Dong) ក្រុមហ៊ុន VinEco ចំណុះសម្ព័ន្ធក្រុមហ៊ុន Vingroup បានរៀបចំសន្និសីទរីកសាយភាយរួប សណ្ឋានផលិតកសិផលស្អាត។​តាមរយៈពេល៦ខែ
ជម្រុញកម្មវិធីរួមដំណើរធ្វើផលិតកម្មជាមួយកសិករ - ảnh 1
ទិដ្ឋភាពនៃសិក្ខាសាលា (រូបថតៈ VOV5)

(VOVworld)-នាថ្ងៃទី២៥មេសា នៅទីក្រុង Da Lat (ខេត្ត Lam Dong) ក្រុមហ៊ុន
VinEco ចំណុះសម្ព័ន្ធក្រុមហ៊ុន Vingroup បានរៀបចំសន្និសីទរីកសាយភាយរួប
សណ្ឋានផលិតកសិផលស្អាត។​តាមរយៈពេល៦ខែអនុវត្តកម្មវិធីនេះ មានគ្រួសារ
ជាង៥០០គ្រួ នៅខេត្ត Lam Dong ខេត្តភាគខាងលិចនិងខាងជើងមួយចំនួនបាន
ចុះហត្ថលេខាជាផ្លូវការលើកិច្ចសន្យាសហប្រតិបត្តិការជាមួយក្រុមហ៊ុន VinEco
 ក្នុង ការផលិតនិងប្រើប្រាស់កសិផលស្អាត។ បន្ទាប់ពីការចុះហត្ថលេខាមក
ក្រុមហ៊ុន VinEco បានរៀបចំកម្មវិធីបណ្តុះបណ្តាល ណែនាំវិធីផលិតកម្មសុវត្ថភាព
 និងជួយឧបត្ថម្ភបច្ចេកទេស ពួជ ទុន និងប្រើប្រាស់ផលិតផលជួយប្រជាកសិករ។
លោកស្រី Nguyen Thi Phuong Thao នាយិការរង់ក្រុមហ៊ុន VinEco បានឲ្យដឹងថា៖

        “គោលដៅចំពោះមុខរបស់យើងខ្ញុំគឺរីកសាយភាយក្នុងប្រជាកសិករនូវមនសិការ
ផលិតកម្មកសិកម្មស្អាត។ ហើយគោលដៅឆ្ងាយជាងនេះទៅទៀត គឺយើងខ្ញុំចង់នាំ
ផលិតផលកសិផលរបស់ប្រជាកសិករទៅទីផ្សារពិភពលោក ពោលគឺបង្កើតពាណិជ្ជ
សញ្ញាមួយចំនួនសម្រាប់កសិផលវៀតណាម។​ហេតុដូច្នេះបានជា នាពេលខាងមុខ
យើងខ្ញុំនៅបន្តអភិវឌ្ឍន៍តំបន់ដាំដុះក៏ដូចជាតភ្ជាប់ជាមួយកសិករ ទន្ទឹមជាមួយគ្នា
នោះគឺអនុវត្តរាល់កម្មវិធីជួយពិគ្រោះយោបល់ ជួយឧបត្ថម្ភទុននិងបច្ចេកវិទ្យា
ជាដើម”៕

ប្រតិកម្មទៅវិញ