|
ជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថានរវាងទីក្រុងហូជីមិញជាមួយជប៉ុន
|
(VOVworld)-នារសៀលថ្ងៃទី១៥ធ្នូ លោក Le Thanh Liem អនុប្រធានអចិន្ត្រៃយ៍
នៃគណៈកម្មាធិករប្រជាជនទីក្រុងហូជីមិញបានទទួលជួបជាមួយលោក Shigemoto
Kajihara អនុ រដ្ឋមន្ត្រីក្រសួងបរិស្ថានជប៉ុន ដែលកំពុងបំពេញទស្សនកិច្ចវៀតណាម
។ នៅទីនេះ លោក Le Thanh Liem បានសម្តែងគោលបំណងចង់ទទួលបានការជួយ
ឧបត្ថម្ភពីភាគីជប៉ុន ក្នុងនោះមានក្រសួងបរិស្ថានជប៉ុនក្នុងការទប់ទល់ជាមួយបម្រែ
បម្រួលអាកាសធាតុ តាមរយៈការផ្លាស់ប្តូរបច្ចេកវិទ្យា ជួយបំប៉ន់ធនធានមនុស្សលើ
វិស័យបរិស្ថានជាដើម។ លោក Le Thanh Liem បានឲ្យដឹងថា បញ្ហាដោះស្រាយកាក
សំណល់ក្នុងទីក្រុង ធានា បរិស្ថាននិងគុណភាពរស់នៅសម្រាប់ប្រជាជនជាបញ្ហា
ស្នូលហើយទីក្រុងសង្ឃឹមថា នាពេលខាងមុខនឹងទទួលបានការជួយឧបត្ថម្ភពីជប៉ុន
សម្រាប់ដោះស្រាយបញ្ហានេះ។
រីឯខ្លួនវិញ លោក Shigemoto Kajahara បានសម្តែងគោលបំណងថា នាពេលខាង
មុខ ទីក្រុងហូជីមិញនិងជប៉ុននឹងជម្រុញថែមទៀតការផ្លាស់ប្តូរនិងរឹតបន្តឹងកិច្ចសហប្រតិ
បត្តិការលើវិស័យបរិស្ថានផងដែរ៕