លោកស្រី Smita Pant អគ្គកុងស៊ុលឥណ្ឌាប្រចាំទីក្រុងហូជីមិញថ្លែងមតិក្នុងពិធី (រូបថតៈ Thế Anh/TTXVN) |
អញ្ជើញថ្លែងមតិក្នុងពិធី លោកស្រី Ho Thi Kim Anh អនុប្រធានសមាគមមិត្តភាពវៀតណាម -ឥណ្ឌាទីក្រុងហូជីមិញបានសង្កត់ធ្ងន់ថា វៀតណាមនិងឥណ្ឌាបានក្លាយទៅជាដៃគូ ជិតស្និទ្ធ ជឿជាក់គ្នាទៅវិញទៅមក និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យពីមួយថ្ងៃទៅ មួយថ្ងៃ។ នាពេលកន្លងទៅ សម្ព័ន្ធសមាគមមិត្តភាព សមាគមមិត្តភាពវៀតណាម- ឥណ្ឌាទីក្រុងហូជីមិញបានរួមសហការជាមួយអគ្គស្ថានកុងស៊ុលឥណ្ឌាប្រចាំនៅទី ក្រុងហូជីមិញ រៀបចំប្រកបដោយជោគជ័យនូវសកម្មភាពមិត្តភាព ការទូតប្រជាជន ដ៏សម្បូរបែប រួមចំណែកសកម្មទៅក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងដៃគូយុទ្ធ សាស្ត្រលើគ្រប់វិស័យរវាងប្រទេសទាំងពីរ នាំមកផលប្រយោជន៍ជាក់ស្តែងសម្រាប់ ប្រជាជននៃប្រទេសទាំងពីរ។ លោកស្រី Smita Pant អគ្គកុងស៊ុលឥណ្ឌាប្រចាំទីក្រុង ហូជីមិញមានបំណង នឹងបន្តរឹតបន្តឹងកិច្ចសហប្រតិបត្តិការជាមួយទីក្រុងហូជីមិញ ជាពិសេស ជម្រុញខ្លាំងវិស័យការទូតប្រជាជន កសាងនិងអភិវឌ្ឍន៍ទំនាក់ទំនង សហ ប្រតិបត្តិការមិត្តភាពដ៏ល្អប្រសើររវាងប្រទេសទាំងពីរ៕