|
នាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe (រូបថត៖AFP) |
(VOVworld) - នាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe បានសន្យាផ្ដល់កញ្ចប់ជំនួយ
ឧបត្ថម្ភមនុស្សធម៌ចំនួន៧៨០លានដុល្លាអាមេរិកសំរាប់ប៉ាឡេស្ទីន ក្នុងជំនួបសន្ទនា
ជាមួយប្រធានាធិបតីរដ្ឋអំណាចប៉ាឡេស្ទីនលោក Mahmoud Abbas ដែលកំពុង
បំពេញទស្សនកិច្ចនៅតូក្យូ។ស្វាគមន៍ការឧបត្ថម្ភរបស់ជប៉ុន លោក Abbas បានឲ្យ
ដឹងថា កញ្ចប់ជំនួយឧបត្ថម្ភនេះនឹងរួមចំណែកកសាងរបបក៏ដូច ជាអភិវឌ្ឍន៍សេដ្ឋ
កិច្ចរបស់ប៉ាឡេស្ទីនផងដែរ។លោក Abbas ក៏បានអំពាវនាវឲ្យការ រៀបចំសន្និសីទ
សន្តិភាពអន្តរជាតិមួយ ក៏ដូចជាបង្កើតយន្តការអន្តរជាតិដើម្បី បញ្ចប់ការកាន់កាប់
របស់អ៊ីស្រាអែលនៅតំបន់នានាចំណុះដែនដីប៉ាឡេស្ទីន៕