ជប៉ុនវាយតំលៃខ្ពស់ចំពោះការខំប្រឹងប្រែងរបស់កូរ៉េខាងត្បូងសំដៅដាស់ តឿន ស.ប.ប.ក. លុបបំបាត់នុយក្លែអ៊ែរ

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២៩ មិនា រដ្ឋាភិបាលជប៉ុនបានឡើងសម្លេងស្វាគមន៍ការដែល ប្រទេសកូរ៉េទាំងពីរបានឯកភាពរៀបចំសន្និសីទកំពូលនាថ្ងៃទី ២៧ មេសា ខាងមុខ ប៉ុន្តែ តូក្យូនៅតែតាមដានយ៉ាងសកម្មទង្វើជាក់ស្តែងរបស់ព្យុងយ៉ាងសំដៅឆ្ពោះទៅការលុបបំបាត់នុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ។
ជប៉ុនវាយតំលៃខ្ពស់ចំពោះការខំប្រឹងប្រែងរបស់កូរ៉េខាងត្បូងសំដៅដាស់ តឿន ស.ប.ប.ក. លុបបំបាត់នុយក្លែអ៊ែរ - ảnh 1 ជប៉ុនវាយតំលៃខ្ពស់ចំពោះការខំប្រឹងប្រែងរបស់កូរ៉េខាងត្បូងសំដៅដាស់ តឿន ស.ប.ប.ក. លុបបំបាត់នុយក្លែអ៊ែរ

នាថ្ងៃទី ២៩ មិនា រដ្ឋាភិបាលជប៉ុនបានឡើងសម្លេងស្វាគមន៍ការដែល ប្រទេសកូរ៉េទាំងពីរបានឯកភាពរៀបចំសន្និសីទកំពូលនាថ្ងៃទី ២៧ មេសា ខាងមុខ ប៉ុន្តែ តូក្យូនៅតែតាមដានយ៉ាងសកម្មទង្វើជាក់ស្តែងរបស់ព្យុងយ៉ាង សំដៅឆ្ពោះទៅការលុបបំបាត់នុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ។ ថ្លែងមតិនៅសន្និសីទកា សែត ប្រធានខុទ្ទកាល័យគណៈរដ្ឋមន្ត្រីជប៉ុន លោក Yoshihide Suga បានវាយតំ លៃខ្ពស់ចំពោះការខំប្រឹងប្រែងរបស់កូរ៉េខាងត្បូងក្នុងការដាស់តឿន ស.ប.ប.ក. មានជំហានជាក់ស្តែងសំដៅលុបបំបាត់នុយក្លេអ៊ែរនៅជំនួបជាន់ខ្ពស់អន្តរកូរ៉េនា ព្រឹកថ្ងៃដដែល។ លោក Suga បានសង្កត់ធ្ងន់ថា៖ រដ្ឋាភិបាលជប៉ុននឹងសហការ យ៉ាងជិតស្នីទខាងគោលនយោបាយជាមួយអាមេរិកនិងកូរ៉េខាងត្បូង រួមមាន ដំណើរទស្សនកិច្ចនៅអាមេរិករបស់នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe នាខែមេសាខាងមុខ ដើម្បីធានាថា កូរ៉េខាងជើងមានជំហានជាក់ស្តែងឆ្ពោះទៅ ការលុបបំបាត់នុយក្លេអ៊ែរពោលខាងលើ។ លោក Suga បានឲ្យដឹងថែមទៀតថា៖ តូក្យូបានទាក់ទងជាមួយព្យុងយ៉ាង ប៉ុន្តែ បដិសេធទទួលស្គាល់ព័ត៌មានអំពីការ ចរចាកំពូលជប៉ុន-កូរ៉េខាងជើងដែលគ្រោងនឹងប្រព្រឹត្តទៅនាខែមិថុនាខាងមុខ ដូចកាសែតជប៉ុន Asahi បានផ្សាយព័ត៌មាន។ ពេលនោះ រដ្ឋមន្ត្រីការបរទេស ជប៉ុន លោក Taro Kono បានអះអាងថា៖ ប្រទេសនេះនឹងសហប្រតិបត្តិការ ជាមួយសហគម្មន៍អន្តរជាតិដើម្បីអំពាវនាវឲ្យព្យុងយ៉ាងឲ្យមានទង្វើជាក់ស្តែង៕ 

ប្រតិកម្មទៅវិញ