ជប៉ុនពន្យាពេលបទដាក់ទណ្ឌកម្មចំពោះ ស.ប.ប.ក.

Chia sẻ
(VOVworld) – នាថ្ងៃទី ២៧ មិនា បណ្ដាសមាជិកសភា
របស់គណៈបក្សប្រជាធិប តេយ្យសេរីភាពជប៉ុន (LDP)
បានឲ្យដឹងថា៖ រដ្ឋាភិបាលប្រទេសនេះមានផែនការ
ពន្យាពេលបទដាក់ទណ្ឌកម្មចំពោះ ស.ប.ប.ក. បន្ថែម ២ ឆ្នាំទៀត បន្ទាប់ពី ព្យុងយ៉ាងដំណើរការសាកល្បងនុយក្លេអ៊ែរលើកទី ៣ នាខែ កុម្ភៈ កន្លងមក។ 

(VOVworld) – នាថ្ងៃទី ២៧ មិនា បណ្ដាសមាជិកសភារបស់គណៈបក្សប្រជាធិបតេយ្យ
សេរីជប៉ុន (LDP) បានឲ្យដឹងថា៖ រដ្ឋាភិបាលប្រទេសនេះមានផែនការពន្យាពេលបទ
ដាក់ទណ្ឌកម្មចំពោះ ស.ប.ប.ក. បន្ថែម ២ ឆ្នាំទៀត បន្ទាប់ពី ព្យុងយ៉ាងដំណើរការសាក
ល្បងនុយក្លេអ៊ែរលើកទី ៣ នាខែ កុម្ភៈ កន្លងមក។ តាមគំរោង គណៈរដ្ឋមន្ត្រីរបស់
នាយករដ្ឋមន្ត្រីជប៉ុន លោក   Shinzo Abe នឹងនាំចេញសេចក្តីសម្រេចចិត្តយ៉ាងឆាប់ៗ
មុនពេល បទដាក់ទណ្ឌកម្មអស់សុពល ភាព នាថ្ងៃទី ១៣ មេសា ខាងមុខ។ ក្នុងព្រឹត្តិការ
ទាក់ទិនមួយទៀត ប្រតិកម្ម ចំពោះការដែល ស.ប.ប.ក. កាត់ខ្សែទូរសព្ទ hotline យោធាជាមួយកូរ៉េខាងត្បូង នាថ្ងៃទី ២៧ មិនា អ្នកនាំពាក្យក្រសួងការពារប្រទេស
អាមេរិក លោក Geogre Little បានរិះគន់សេចក្តីសម្រេចចិត្តពោលខាងលើរបស់ព្យុង
យ៉ាងគឺជាអំពើបង្ករឿងហេតុដោយឥតប្រយោធន៍។ ក្នុងពេលនោះ អ្នកនាំពាក្យក្រសួង
ការបរទេសអាមេរិក លោក  Patrick Vetrell បានចាត់ទុកថា៖ កាយវិការនេះរបស់ព្យុង
យ៉ាងនឹងជះឥទ្ធិពល អក្រក់ចំពោះសន្តិភាពនិងស្ថិរភាពលើឧបទ្វីបកូរ៉េ៕

ប្រតិកម្មទៅវិញ