ជប៉ុនពិនិត្យមើលពេលវេលារៀបចំការបោះឆ្នោតព្រឹទ្ធសភា

Chia sẻ
(VOVworld) – នាថ្ងៃទី​ ១ មិថុនា ទីភ្នាក់ងារសារព័ត៌មាន
ជប៉ុន Kyodo បានឲ្យដឹងថា៖ រដ្ឋាភិបាលជប៉ុននិងសម្ព័ន្ធ
ភាពកាន់អំណាចមានផែនការកំណត់ថ្ងៃទី​ ១០ កក្កដាខាង
មុខ ដើម្បីរៀបចំការបោះឆ្នោតព្រឹទ្ធសភា។ 

ជប៉ុនពិនិត្យមើលពេលវេលារៀបចំការបោះឆ្នោតព្រឹទ្ធសភា  - ảnh 1
ជប៉ុនពិនិត្យមើលពេលវេលារៀបចំការបោះឆ្នោតព្រឹទ្ធសភា (Image: VNA)

(VOVworld) – នាថ្ងៃទី​ ១ មិថុនា ទីភ្នាក់ងារសារព័ត៌មានជប៉ុន Kyodo បានឲ្យដឹង
ថា៖ រដ្ឋាភិបាលជប៉ុននិងសម្ព័ន្ធភាពកាន់អំណាចមានផែនការកំណត់ថ្ងៃទី​ ១០
កក្កដាខាងមុខ ដើម្បីរៀបចំការបោះឆ្នោតព្រឹទ្ធសភា។ តាមគំរោង គណៈរដ្ឋមន្ត្រី
របស់នាយករដ្ឋមន្ត្រី លោក Shinzo Abe នឹងអនុម័តលើរបៀបវារៈនាប៉ុន្មានថ្ងៃ
ខាងមុខ។​ តាមនោះ យុទ្ធនាការចលនា សម្លេងគាំទ្រអាចចាប់ផ្តើម ចាប់ពីថ្ងៃទី
​២២ មិថុនា ខាងមុខ។ ក្នុងការបោះឆ្នោតលើកនេះ សម្ព័ន្ធភាពគណៈបក្សកាន់
អំណាចនឹងត្រូវប្រឈមមុននឹងការចោទប្រកាន់របស់គណៈបក្ស​ ប្រឆាំងនានា
ដែលចាត់ទុកថា៖ រដ្ឋអំណាចរបស់នាយរកដ្ឋមន្ត្រី Shinzo Abe ទទួលបរាជ័យ
ក្នុងការអនុវត្តគោលនយោបាយហិរញ្ញវត្ថុនិងរូបីយវត្ថុ  Abenomics សំដៅសា្តរ
ឡើងវិញខឿន សេដ្ឋកិច្ចរបស់ជប៉ុនដែលនាំទៅដល់ការពន្យាពេលពេលវេលា
បង្កើនពន្ធពីខែ មេសា ឆ្នាំ ២០១៧ ដល់ខែ តុលា ឆ្នាំ ២០១៩៕ 

ប្រតិកម្មទៅវិញ