ជប៉ុនពិចារណាលទ្ធភាពរៀបចំជំនួបកំពូលជាមួយ ស.ប.ប.ក |
(VOVworld) – នាថ្ងៃទី ១៣ មិនា រដ្ឋាភិបាលជប៉ុនបានឲ្យដឹងថា៖ គេកំពុងរៀបចំ ផែនការពិចារណាលទ្ធភាពដំណើការជំនួបកំពូលរវាងនាយរដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe និងថ្នាក់ដឹកនាំ ស.ប.ប.ក. លោក Kim Jong Un។ មតិនេះត្រូវបាន នាំចេញក្នុងកាលៈទេសៈតូក្យូកំពុងឃើញឱកាសទទួលការបោះជំហានក្នុងការ ដោះស្រាយបញ្ហាចាប់ពង្រត់ពលរដ្ឋជប៉ុនក្នុងសង្គ្រាមនាបណ្តាឆ្នាំ ១៩៧០ និង ឆ្នាំ ១៩៨០។ ដោយហេតុនេះ ប្រសិនបើអាចដោះស្រាយបញ្ហានេះ ការសន្ទនាផ្ទាល់ ជាមួយថ្នាក់ដឹកនាំកូរ៉េខាងជើងនឹងជាកត្តាដ៏សែនសំខាន់។ ក្នុងព្រឹត្តិការណ៍ទាក់ ទិនមួយទៀត នាថ្ងៃទី ១៣ មិនា ប្រភពព័ត៌មានជាច្រើនបានឲ្យដឹងថា៖ សាភា ឧស្សាហកម្មពាណិជ្ជកម្មកូរ៉េខាងត្បូង (KCCI) កំពុងរៀបចំដំណើរការជួបប្រា ស្រ័យជាមួយបណ្ដាដៃគូ ស.ប.ប.ក.៕