ជប៉ុនផ្តល់ជំនួយបន្ទាន់ដល់ឥណ្ឌានិងមីយ៉ាន់ម៉ា

Chia sẻ
(VOVWORLD) - ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៅថ្ងៃទី ១៤ ឧសភា រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Toshimitsu Motegi បានឲ្យដឹងថា ជប៉ុនបានសម្រេចផ្តល់ជំនួយចំនួន ២២,៥ លានដុល្លារជាជំនួយឥតសំណងដល់ឥណ្ឌានិងមីយ៉ាន់ម៉ា។ 

នេះគឺជាជំនួយបន្ទាន់ពីរដ្ឋាភិបាលជប៉ុនក្នុងការជួយប្រទេសឥណ្ឌាទប់ទល់នឹងការរីករាលដាលយ៉ាងឆាប់រហ័សនៃជំងឺរាតត្បាតកូវីដ - ១៩ និងជួយមីយ៉ាន់ម៉ាជំនះពុះពារលើកង្វះខាតស្បៀងអាហារដែលបណ្តាលមកពីផលប៉ះពាល់នៃចលាចលនយោបាយ។ ក្នុងចំណោមទឹកប្រាក់សរុបលើកឡើងខាងលើនេះ ឥណ្ឌានឹងទទួលបានប្រាក់ចំនួន ១៨,៥ លានដុល្លារ ហើយមីយ៉ាន់ម៉ានឹងទទួលបាន ៤ លានដុល្លារ។

មុននោះក្នុងជំនួបពិភាក្សាជាមួយរដ្ឋមន្រ្តីការបរទេសឥណ្ឌា Subrahmanyam Jaishankar នាថ្ងៃទី ៥ ឧសភា រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Motegi បានអះអាងថា ជប៉ុនត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ជំនួយឥតសំណង់ជាអតិបរមាឡើងដល់ ៥០ លានដុល្លារអាមេរិក ដើម្បីជួយឥណ្ឌាឆ្លើយតបនឹងជំងឺរាតត្បាត។ ថវិកាជំនួយសម្រាប់ប្រទេសឥណ្ឌានឹងត្រូវបានបញ្ជូនទៅផ្នែកខ្លះជាម៉ាស៊ីនជំនួយដកដង្ហើមនិងម៉ាស៊ីនបង្កើតអុកស៊ីសែន៕

ប្រតិកម្មទៅវិញ