ជប៉ុនប្រកាសចក្ខុវិស័យអំពីតំបន់មហាសមុទ្រឥណ្ឌូប៉ាស៊ីហ្វិកដ៏សេរីនិងបើកចំហ

Chia sẻ

(VOVWORLD) - នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida កាលពីថ្ងៃទី ២០ មីនា ក្នុងក្របខ័ណ្ឌ នៃដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃនៅឥណ្ឌា (២០-២១ មីនា) បានប្រកាសផែនការថ្មី ដើម្បីជំរុញយុទ្ធសាស្ត្រមហាសមុទ្រឥណ្ឌូប៉ាស៊ីហ្វិកសេរី និង
បើកចំហ (FOIP) ក្នុងនោះ សន្យាផ្តល់ហិរញ្ញប្បទានចំនួន ៧៥ ពាន់លានដុល្លារអាមេរិកដើម្បីកែលម្អវិស័យជា ច្រើននៅក្នុងតំបន់ ពីសន្តិសុខរហូតដល់សេដ្ឋកិច្ច។ 

ជប៉ុនប្រកាសចក្ខុវិស័យអំពីតំបន់មហាសមុទ្រឥណ្ឌូប៉ាស៊ីហ្វិកដ៏សេរីនិងបើកចំហ - ảnh 1នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida ថ្លែងក្នុងសន្និសីទសារព័ត៌មានរួមនៅទីក្រុងញូវដែលីកាលពីថ្ងៃទី ២០ ខែមីនា។ (ប្រភពរូបថត៖ ANI)

លោកនាយករដ្ឋមន្ត្រី Kishida បាន ឲ្យដឹងថា FOIP ត្រូវបានកសាងឡើងដោយឈរលើ "សសរស្តម្ភចំនួនបួន" រួមមាន៖ ការរក្សាសន្តិភាព ការដោះស្រាយបញ្ហាប្រឈមជាសកល តាមរយៈកិច្ចសហប្រតិបត្តិ ការរវាងបណ្ដាប្រទេសនៅក្នុងតំបន់មហាសមុទ្រឥណ្ឌូប៉ាស៊ីហ្វិក ការតភ្ជាប់ជាសកល តាមរយៈផ្លាតហ្វមផ្សេងៗគ្នាជាច្រើន និងការធានាដែនសមុទ្រនិងផ្ទៃមេឃបើកចំហ។

ផែនការនេះត្រូវបានគេចាត់ទុកថា ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុង តូក្យូ សំដៅពង្រឹងទំនាក់ទំនងភាពជាដៃគូជាមួយបណ្តាប្រទេសនៅក្នុងតំបន់អាស៊ី ខាងត្បូង និងអាស៊ីអាគ្នេយ៍។ លោកនាយករដ្ឋមន្ត្រី Kishida បានបញ្ជាក់ថា FOIP គឺជា ចក្ខុវិស័យរយៈពេលវែង ដោយមានគោលដៅការពារនីតិបញ្ញត្តិ និងសេរីភាព។ ក្រៅពី នោះ លោកនាយករដ្ឋមន្ត្រី Kishida ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់របស់ឥណ្ឌាក្នុង ការរួមចំណែករក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់នេះផងដែរ៕

ប្រតិកម្មទៅវិញ