ជប៉ុនបន្ធូរបន្ថយការឹតបន្តឹងនាំចេញទំនិញបច្ចេកវិទ្យាខ្ពស់ទៅកូរ៉េខាងត្បូង (VOV) |
ជប៉ុនបានអនុម័តលើសកម្មភាពនាំចេញ hydro clorua ដែលមានភាពបរិសុទ្ធខ្ពស់ (hydrogen fluoride – HF) ប្រភេទរាវជាលើកដំបូងទៅកូរ៉េខាងត្បូង។ វត្ថុធាតុដើមសំខាន់នេះត្រូវបានប្រើប្រាស់ក្នុងការផលិតសឹមីកុងឌុចទ័រនិងជាវត្ថុធាតុដើមមួយក្នុងចំណោមវត្ថុធាតុដើមទាំង ៣ ក្នុងបញ្ជីឈ្មោះទំនិញបច្ចេកវិទ្យាខ្ពស់របស់ជប៉ុនដែលត្រូវបានរឹតបន្តឹងការនាំចេញទៅកូរ៉េខាងត្បូង។ នេះគឺជាការបន្ធូរបន្ថយដំបូងគិតចាប់តាំងពីពេលដែលជប៉ុនអនុវត្តបណ្ដាការកំណត់កាន់តែត្បិតត្បៀត ចំពោះការនាំចេញវត្ថុធាតុដើមសំខាន់ក្នុងការផលិតសឹមីកុងឌុចទ័រនិងបង្ហាញអេក្រង់ទៅកូរ៉េខាងត្បូង ដែលទាក់ទិនដល់ការជជែកវែកញែករវាងតូក្យូរនិង Seoul អំពីបញ្ហាពលករត្រូវបានបង្ខំឲ្យធ្វើការក្នុងរយៈពេលសង្គ្រាម៕