|
ជប៉ុនបញ្ជូនមន្ត្រីទៅកាន់ព្យុងយ៉ាងដើម្បីវាយតំលៃដំណើការធ្វើស៊ើបអង្គេតចាប់ជំរិតប្រជាពលរដ្ឋនៃ
ប្រទេសនេះ (Image: VNA) |
(VOVworld) – រដ្ឋាភិបាលជប៉ុននឹងបញ្ជូនមន្ត្រីមួយក្រុមទៅកាន់សាធារណៈរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតកូរ៉េដើម្បីត្រួតពិនិត្យនិងវាយតំលៃដំណើរការស៊ើប
អង្គេតអំពីវាសនារបស់បណ្ដាប្រជាពលរដ្ឋជប៉ុនដែលត្រូវបានចាប់ជំរិតក្នុងរយៈ
ពេលប៉ុន្មាន ឆ្នាំ ៧០ និង ៨០ នៃសតរត្សទី ២០។ ប្រធានខុទ្ទកាល័យគណៈ
រដ្ឋមន្ត្រីជប៉ុន លោក Yoshihide Suga បានឲ្យដឹងថា៖ ពេលវេលានៃដំណើរទស្សន
កិច្ចលើកនេះមិនទាន់ បានកំណត់នៅឡើយ។ នាខែឧសភាកន្លងមកព្យុងយ៉ាង
បានព្រមព្រៀងបង្កើតគណៈកម្មការពិសេសទទួលបន្ទុកធ្វើការស៊ើបអង្គេតបញ្ហា
ប្រជាពលរដ្ឋជប៉ុនដែលត្រូវ បានចាប់ពង្រត់។ បន្ទាប់ពីកាយវិការនេះ ជប៉ុន
បានសម្រេចលុបចោលបទដាក់ទណ្ឌ កម្មមួយចំនួនទៅលើព្យុងយ៉ាងប៉ុន្តែ
ព្រមាថា៖ នឹងបង្កើនបទដាក់ទណ្ឌកម្ម ក្នុងករណីសកម្មភាពធ្វើស៊ើបអង្គេត
របស់ព្យុងយ៉ាងគ្មានតែជាវិធានការពន្យាពេលនោះ។ តាមផែនការសាធារ
ណៈរដ្ឋប្រជាធិបតេយ្យប្រជាមនិតកូរ៉េត្រូវនាំចេញរបាយការណ៍ដំបូងអំពីបញ្ហា
ពោលខាងលើនាចុងរដូវក្តៅឬដើមសរទរដូវឆ្នាំ ២០១៤។ ប៉ុន្តែ នាខែកញ្ញាកន្លង
មកព្យុងយ៉ាងមិនទាន់នាំចេញបានការពន្យល់ច្បាស់លាស់ណាមួយឡើយទេ៕