|
នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe (ខាងឆ្វេង)និងសមភាគីឥណ្ឌាលោក Narendra Modi នៅក្នុងជំនួបនាខែធ្នូឆ្នាំ២០១៥ (រូបថត៖Reuters) |
(VOVworld) - នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe និងសមភាគីឥណ្ឌាលោក
Narendra Modi មានផែនការជួបចរចារនៅរដ្ឋធានីតូក្យូនាពាក់កណ្ដាលខែវិច្ចិកាខាង
មុខនេះ ក្នុងនោះភាគីទាំងពីរគ្រោងនឹងចុះហត្ថលេខាលើសន្ធិសញ្ញា នុយក្លេអ៊ែរ
ស៊ីវិល។ប្រសិនបើត្រូវបានសំរេច កិច្ចព្រមព្រៀងពោលខាងលើនឹងបើកផ្លូវសំរាប់
ជប៉ុននាំចេញបច្ចេកវិទ្យារោងចក្រអគ្គីសនីនុយក្លេអ៊ែរទៅដល់ខឿនសេដ្ឋកិច្ចដែល
កំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានៅទ្វីបអាស៊ីនេះ។នេះនឹងជាកិច្ចព្រមព្រៀងសហប្រតិ
បតិ្តការនុយក្លេអ៊ែរដំបូងដែលជប៉ុនចុះហត្ថលេខាជាមួយប្រទេសមួយដែលមិនទាន់
ចូលរួមសន្ធិសញ្ញាមិនផ្សព្វផ្សាយអាវុធនុយក្លេអ៊ែរ (NPT)។ក្រៅពីកិច្ចសហប្រតិបតិ្ត
ការលើវិស័យនុយក្លេអ៊ែរ នៅជំនួបចរចារនាពេលខាង មុខេះ ថ្នាក់ដឹកនាំទាំងពីររូប
ក៏នឹងស្វែងរកវិធានការបង្កើនកិច្ចសហប្រតិបត្តិការ លើវិស័យសន្តិសុខនាវាចរណ៍
ផងដែរ៕