ជប៉ុននិងអាមេរិកស្វែងរកវិធានការណ៍តឹងរឹងបំផុតដើម្បីទប់ទល់នឹងប្រទេសកូរ៉េខាងជើង

Chia sẻ

(VOVworld) - នាថ្ងៃទី ១១ កញ្ញា បណ្ដាបេសកជនពិសេស
ជួរមុខរបស់ជប៉ុននិងអាមេរិកទទួលបន្ទុកបញ្ហាលើឧបទ្វីប
កូរ៉េបានឯកភាពស្វែងរកវិធានការណ៍តឹងរឹងបំផុតតម្រង់
ទៅលើប្រទេសកូរ៉េខាងជើងបន្ទាប់ពី ២ ថ្ងៃ ដែលព្យុងយ៉ាង
ដំណើរការសាកល្បងនុយក្លេអ៊ែរលើកទី ៥ ដោយមិនអើពើ
ដល់ការប្រឆាំងជំទាស់របស់សហគមន៍អន្តរជាតិ។

ជប៉ុននិងអាមេរិកស្វែងរកវិធានការណ៍តឹងរឹងបំផុតដើម្បីទប់ទល់នឹងប្រទេសកូរ៉េខាងជើង  - ảnh 1
ជប៉ុននិងអាមេរិកស្វែងរកវិធានការណ៍តឹងរឹងបំផុតដើម្បីទប់ទល់នឹងប្រទេសកូរ៉េខាងជើង (VNA)


(VOVworld) - នាថ្ងៃទី ១១ កញ្ញា បណ្ដាបេសកជនពិសេសជួរមុខរបស់ជប៉ុននិង
អាមេរិកទទួលបន្ទុកបញ្ហាលើឧបទ្វីបកូរ៉េបានឯកភាពស្វែងរកវិធានការណ៍តឹង
រឹងបំផុតតម្រង់ទៅលើប្រទេសកូរ៉េខាងជើងបន្ទាប់ពី ២ ថ្ងៃ ដែលព្យុងយ៉ាងដំណើរ
ការសាកល្បងនុយក្លេអ៊ែរលើកទី ៥ ដោយមិនអើពើដល់ការប្រឆាំងជំទាស់របស់
សហគមន៍អន្តរជាតិ។ ឆ្លើយសម្ភាសមជ្ឈដ្ឋានសារព័ត៌មានបន្ទាប់ពីជំនួបជាមួយ
ប្រធាននាយកដ្ឋានទទួលបន្ទុបញ្ហានៅអាស៊ីនិងទ្វីបអូសេអានីចំណុះក្រសួងការ
បរទេសជប៉ុន លោក Kenji Kanasugi នៅទីក្រុងតូក្យូ បេសកជនពិសេសរបស់
 អាមេរិកទទួលបន្ទុកគោលនយោបាយអន្តរកូរ៉េ លោក Sung Kim បានឲ្យដឹងថា៖
ភាគីទាំងពីរនឹងសហប្រតិបត្តិការយ៉ាងជិតស្និតជាមួយគ្នាក្នុងក្រុមប្រឹក្សាសន្តិសុខ
 អ.ស.ប. ដើម្បីនាំចេញវិធានការណ៍តឹងរឹងបំផុតតម្រង់ទៅលើទង្វើរបស់ព្យុង
យ៉ាង ។ លោក Kim គ៏បានឲ្យដងឹថែមទៀតថា៖ ជប៉ុននិងអាមេរិកនឹងសហការ
ជាមួយ កូរ៉េខាងត្បូងដើម្បីទប់ទល់នឹងទង្វើរបស់ព្យុងយ៉ាងទៀតផង៕​

ប្រតិកម្មទៅវិញ