ជប៉ុន​និង​អាមេរិក​ធ្វើ​សមយុទ្ធឡើង​គោក​រួម​គ្នា

Chia sẻ
(VOVWORLD) - កងកម្លាំងការពារដីគោកជប៉ុន និងកងទ័ពជើងទឹកអាមេរិក បានចាប់ផ្តើមសមយុទ្ធឡើងគោក រួមគ្នារយៈពេលបីសប្តាហ៍។

នេះ ជាសមយុទ្ធទ្រង់ទ្រាយធំលើកដំបូងនៅក្នុងតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក រវាងកងពលតូចឡើងគោកនៃកងកម្លាំងការពារដីគោកជប៉ុន និងអង្គភាពទី៣១ នៃកងទ័ពជើងទឹកអាមេរិក។

សមយុទ្ធនេះត្រូវបានធ្វើឡើងនៅភាគកណ្តាលប្រទេសជប៉ុន និងអូសបន្លាយរហូតដល់ថ្ងៃទី ២៥ ខែមីនា។ យោងតាមឧត្តមសេនីយ Yoshihide Yoshida អគ្គមេបញ្ជាការនៃកងកម្លាំងស្វ័យការពារដីគោកជប៉ុន សមយុទ្ធនេះមានតួនាទីសំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងកងកម្លាំងទាំងពីរ។ ខ្លឹមសារនៃសមយុទ្ធនេះគឺថា កងកម្លាំងនៃប្រទេសទាំងពីរ នឹងចុះចតពីយន្តហោះ ឬកប៉ាល់នានា ហើយចូលរួមការប្រយុទ្ធលើដីគោក។ ឧទ្ធម្ភាគចក្រពហុតួនាទី V-22 Osprey នៃកងកម្លាំងការពារដីគោកជប៉ុន នឹងចូលរួមក្នុងសមយុទ្ធរួមគ្នាជាលើកដំបូង ដែលមានភារកិច្ចដឹកជញ្ជូនកងកម្លាំងរបស់ជប៉ុន៕

 

ប្រតិកម្មទៅវិញ