|
ជប៉ុននិងរុស្ស៊ីពិភាក្សាអំពីលទ្ធភាពធ្វើអាជីវកម្មរួមនៅបណ្ដាប្រជុំជំកោះលោះ (VNA) |
(VOVworld) – នាថ្ងៃទី ១៥ ធ្នូ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដែល
កំពុងមានដំណើរទស្សនកិច្ចនៅជប៉ុន បានជួបចរចារជាមួយនាយករដ្ឋមន្ត្រី
ប្រទេសម្ចាស់ផ្ទះ លោក Shinzo Abe ស្តីពីលទ្ធភាពអនុវត្តបណ្ដាសកម្មភាពធ្វើ
អាជីវកម្មសេដ្ឋកិច្ចរួមនៅបណ្ដាប្រជុំកោះជំលោះ។ ឆ្លើយសំណួរនៃមជ្ឈដ្ឋាន
អ្នកសារព័ត៌មានបន្ទាប់នោះ នាយករដ្ឋមន្ត្រីជប៉ុនលោក Abe បានឲ្យដឹងថា៖
លទ្ធផលនៃការចរចារនឹងត្រូវបានប្រកាសនៅសន្និសីទកាសែតរួមរវាងថ្នាក់
ដឹកនាំ នាថ្ងៃទី ១៦ ធ្នូ។ ជំលោះអធិបតេយ្យភាពចំពោះប្រជុំកោះចំនួន ៤ គឺ
Etorofu Kunashiri Shikotan និង Habomai ឬតាមសាភាជប៉ុនហៅថា «តំបន់
ដែនដីភាគ ខាងជើង» ក្នុងពេលនោះ រុស្ស៊ីកំពុងត្រួតត្រាប្រជុំកោះទាំងនេះ
ហើយហៅថា ប្រជុំកោះ Kuril ខាងត្បូង។ ប្រការនេះបានរារាំងប្រទេសទាំងពីរ
ចុះហត្ថលេខាលើ សន្ធិសញ្ញាសន្តិភាពក្រោយសង្គ្រាមលោកលើកទី ២។ ក្នុងពេល
នោះ រដ្ឋមន្ត្រីការ បរទេសរុស្ស៊ី លោក Sergei Lavrov បានជូនដំណឹងនៅការ
ចរចារពោលខាងលើថា៖ ប្រធានាធិបតី Vladimir Putin និងនាយករដ្ឋមន្ត្រី
Shinzo Abe បានឯកភាព សា្តរឡើងវិញការជួបប្រាស្រ័យយោធាដែលត្រូវបាន
ផ្អាកក៏ដូចជាជំនួបតាមយន្តការ «២+២»។ លោក Lavrov បានឲ្យដឹងថែម
ទៀតថា៖ ដោយមិនអើពើដល់ទំនាក់ទំនងពិសេសរវាងជប៉ុននិងអាមេរិក
ម៉ូស្គូនិងតូក្យូយកចិត្តទុកដាក់ដល់កិច្ចសហប្រតិបត្តិការជិតស្និទ្ធក្នុងតំបន់
អាស៊ី-ប៉ាស៊ីហ្វិកដើម្បីដោះស្រាយបញ្ហាសន្តិសុខដូចជាកិច្ចការពារលើអាកាស
និងការវត្តមានរបស់អាមេរិកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកនិងការគំរាមកំហែង
របស់ប្រទេសកូរ៉េខាងជើង។ ថ្នាក់ដឹកនាំ ទាំងពីរូបក៏បានផ្តោតទៅលើការ
ត្រៀមរៀបចំសំរាប់ការចរចារស្តីពីសន្ធិសញ្ញាសន្តិភាព ទៀតផង៕