ជប៉ុននិងបារាំងបានឯកភាពរឹតបន្តឹងកិច្ចសហប្រតិបត្តិការទ្វេភាគីនិងជំរុញពាណិជ្ជកម្មសេរី

Chia sẻ
(VOVWORLD) -  នាថ្ងៃទី ២៣ ខែមេសា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចទៅកាន់ប្រទេសបារាំង នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe មានជំនួបពិភាក្សាជាមួយប្រធានាធិបតីបារាំង លោក  Emmanuel Macron។
ជប៉ុននិងបារាំងបានឯកភាពរឹតបន្តឹងកិច្ចសហប្រតិបត្តិការទ្វេភាគីនិងជំរុញពាណិជ្ជកម្មសេរី - ảnh 1 នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe និងប្រធានាធិបតីបារាំង លោក  Emmanuel Macron

ក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាគ្នាអំពីបញ្ហាអន្តរជាតិជាច្រើនដូចជាការជម្រុញពាណិជ្ជកម្មសេរី និងការធ្វើកំណែទម្រង់អង្គការពាណិជ្ជកម្មពិភពលោក (WTO) រួមទាំងការបង្កើតក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការអន្តរជាតិសំដៅគ្រប់គ្រងប្រភពទិន្នន័យឌីជីថល ក៏ដូចជាការដោះស្រាយបញ្ហាកាកសំណល់ប្លាស្ទិចប្រកបដោយប្រសិទ្ធភាព ដែលកំពុងបំពុលដល់មហា      សមុទ្រផងដែរ។ ភាគីទាំងពីរបានឯកភាពគ្នាធ្វើជាអធិបតីក្នុងការពិភាក្សាអំពីបញ្ហាទាំងនេះនៅឯកិច្ចប្រជុំនៃក្រុមខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍និងទើបលេចចេញជួរមុខលើពិភពលោក (G20) ដែលគ្រោងនឹងប្រព្រឹត្តទៅនៅទីក្រុង Osaka ប្រទេស  ជប៉ុននៅខែមិថុនាខាងមុខ។ ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពសហការគ្នាយ៉ាងជិតស្និទ ឆ្ពោះទទួលបាននូវភាពជោគជ័យនៃកិច្ចប្រជុំ G20 ក៏ដូចជាកិច្ចប្រជុំនៃក្រុមប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ជួរមុខនៅលើពិភពលោក (G7) ដោយផ្សាយសារយ៉ាងខ្លាំងក្លាស្តីអំពីពាណិជ្ជកម្មសេរី និងរួមគ្នាដោះស្រាយបញ្ហានៅលើសកលលោកផងដែរ។ កិច្ចប្រជុំកំពូល G7 គ្រោងនឹងប្រព្រឹត្តទៅនៅប្រទេសបារាំងនៅខែសីហាឆ្នាំនេះ៕

ប្រតិកម្មទៅវិញ