នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe (ឆ្វេង) និងប្រធានរដ្ឋចិនលោក Xi Jinping (រូបថត៖scmp.com) |
(VOVworld) - នាថ្ងៃទី៨ កក្កដា នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe និង ប្រធានរដ្ឋចិនលោក Xi Jinping បានអញ្ជើញជួបពិភាក្សានៅខាងក្រៅសន្និសីទ កំពូលក្រុម G២០ នៅទីក្រុង Hamburg។នៅទីនេះ ថ្នាក់ដឹកនាំទាំងពីររូបបានឯក ភាពលើការបង្កើនកិច្ចសន្ទនាសំដៅកែលំអទំនាក់ទំនងទ្វេភាគី ព្រមទាំងអះអាង នូវសារសំខាន់នៃការបង្កើតទំនាក់ទំនងប្រកបដោយស្ថិរភាពរវាងខឿនសេដ្ឋកិច្ចធំបំផុតទ្វីបអាស៊ីទាំងពីរនេះផងដែរ។ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក៏បានដាស់ តឿនឲ្យស.ប.បកូរ៉េបោះបង់ចោលមហិច្ឆតានុយក្លេអ៊ែរ ហើយអះអាងថា ភាគី ទាំងពីរចែករំលែកគោលដៅរួមគឺលុបបំបាត់អាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ៕