លោក Toshimitsu Motegi រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន និង សមភាគីចិនលោក Wang Yi (រូបថត៖ SCMP) |
លោក Toshimitsu Motegi រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន បានពិភាក្សាតាមទូរស័ព្ទអំពីបញ្ហាដូចពោលខាងលើនេះជាមួយសមភាគីចិនលោក Wang Yi ។ ភាគីទាំងពីរបានឯកភាពគ្នាជំរុញការតភ្ជាប់ធ្វើដំណើររឡើងវិញវាងប្រទេសទាំងពីរ “ កាន់តែលឿនកាន់តែល្អ” ផង ដែរ។
លើសពីនេះទៀត រដ្ឋមន្ត្រីការបរទេស Motegi បានរំលឹកឡើងវិញនូវការព្រួយបារម្ភដែលថានាវាយាមល្បាតចិនបាន ឈានចូលទៅក្នុងដែនសមុទ្ររបស់ជប៉ុន ជាច្រើនលើកច្រើនសារនៅជុំវិញប្រជុំកោះមានជម្លោះ ដែលទីក្រុងតូក្យូកាន់កាប់ ឬហៅថាកោះ Senkaku ខណៈដែលទីក្រុងប៉េកាំងហៅថាទៀយូ (Diaoyu) ។ លោក Motegi ក៏បានសំដែងការព្រួយបារម្ភអំពីស្ថានភាពនៅតំបន់រដ្ឋបាលពិសេសហុងកុងនៃប្រទេសចិន បន្ទាប់ពីច្បាប់ស្តីពីសន្តិសុខជាតិថ្មីត្រូវបានដាក់ចេញផងដែរ ៕