រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Taro Kono និងសមភាគីកូរ៉េខាងត្បូងលោកស្រី Kang Kyung – Wha នៅក្នុងជំនួបមួយនៅទីក្រុងប៉េកាំង ប្រទេសចិន (រូបថត៖ KYODO/TTXVN) |
ថ្លែងមតិនាថ្ងៃទី ២១ ខែសីហានៅទីក្រុងប៉េកាំង (ចិន) បន្ទាប់ពីកិច្ចចរចារជាមួយសមភាគីកូរ៉េខាងត្បូងលោកស្រី Kang Kyung – Wha រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Taro Kono បានលើកច្បាស់ថា ប្រទេសទាំងពីរបានចែករំលែកនូវទស្សនៈថាគប្បីដោះស្រាយជម្លោះនេះ ដែលត្រូវបានគេចាត់ទុកជា “កែរិ៍្តតំណែលដ៏អាក្រក់” ពីសម័យហ្វាស៊ីសជប៉ុនកាន់កាប់ឧបទ្វីបកូរ៉េ។ លោក Taro Kono ក៏បានសង្កត់ធ្ងន់ថា ប្រទេសជប៉ុនមានបំណងចង់រក្សាកិច្ចព្រមព្រៀងចែករំលែកព័ត៌មានចារកម្មខាងយោធារវាងជប៉ុននិងកូរ៉េខាងត្បូង (ដែលហៅកាត់ថា GSOMIA) ដែលអាចត្រូវបានពន្យាពេលបាន ប្រសិនបើប្រទេសកូរ៉េខាងត្បូងសម្រេចចិត្តមិនផ្លាស់ប្តូរនៅចុងខែនេះផងដែរ៕