វ៉ាក់សាំងបង្ការ COVID-19 របស់ AstraZeneca (រូបថត៖ AFP / VNA) |
យោងតាមផែនការ លោកនាយករដ្ឋមន្រ្តីជប៉ុន Suga Yoshihide និងលោករដ្ឋមន្រ្តីការបរទេស Motegi នឹងចូលរួមកិច្ចប្រជុំកំពូលតាមប្រព័ន្ធវីដេអូ ដែលត្រូវបានសំព័ន្ធភាពវ៉ាក់សាំង Gavi (រួមមានបណ្ដារដ្ឋាភិបាល អង្គការអន្តរជាតិ ក្រុមហ៊ុន និងអង្គការសប្បុរសជន) រៀបចំឡើង។ ប្រធានបទនៃរបៀបវារៈរួមមាន ផែនការប្រគល់ វ៉ាក់សាំងបង្ការកូវីដ ១៩ ចំនួន ១,៨ ពាន់លានដូសដើម្បីចាក់ជូនប្រជាជនចំនួនប្រមាណ ៣០% នៃចំនួនប្រជាជនសរុបនៅបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍។ ទន្ទឹមនឹងនេះ បណ្ដា ថ្នាក់ដឹកនាំនឹងពិភាក្សាគ្នាអំពីវិធីរៃអង្គាសប្រាក់ចំនួន ១,៧ ពាន់លានដុល្លារអាមេរិកដើម្បីអនុវត្តផែនការនេះផងដែរ៕