ជប៉ុនដាក់ចេញនូវលក្ខខណ្ឌចម្បងសម្រាប់ជំនួបរវាងអាមេរិក និងកូរ៉េខាងជើង

Chia sẻ
(VOVWORLD) -យោងតាមប្រភាពព័ត៌មានពោលខាងលើបានឲ្យដឹងថា៖លោក Kono បានស្នើឲ្យមន្ត្រីអាមេរិកធានាថា មុនពេលលោក Donald Trump មានជំនួបជាមួយលោក Kim Jong-un នាខែឧសភាខាងមុខ។


នាថ្ងៃទី ២៤ មិនា កាសែត Japan Times បានដក់ស្រងប្រភពព័ត៌មានការទូតបានឲ្យដឹងថា៖ ជប៉ុនបានសំណូមពរអំពីលក្ខខណ្ឌចម្បងមួយចំនួន សម្រាប់ជំនួបរវាងប្រធានាធិបតីអាមេរិក លោក Donald Trump ជាមួយថ្នាក់ដឹកនាំកូរ៉ខាងជើងលោក Kim Jong-un ក្នុងនោះមានការដែលព្យុងយ៉ាងត្រូវធានាដោះស្រាយបញ្ហាចាប់ជំរិតប្រជាពលរដ្ឋជប៉ុន និងបោះបង់ចោលកាំជ្រួចមីស៊ីលរយៈមធ្យម ដែលមានលទ្ធភាពវាយប្រហារទៅលើប្រទេសអាស៊ីភាគឦសាននេះ។ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Taro Kono បាននាំចេញសំណូមពរពោលខាងលើនាដើមខែមិនា នៅវ៉ាស៊ីនតោន នៅក្នុងជំនួបដាច់ដោយឡែកគ្នាជាមួយរដ្ឋមន្ត្រីការពារជាតិអាម៉េរិក លោក Jim Mattis អនុរដ្ឋមន្ត្រីការបរទេសលោក John Sullivan  និងនាយកស្ថាប័នចារកម្មកណ្ដាលអាមេរិក(CIA) លោក Mike Pompeo ។ យោងតាមប្រភាពព័ត៌មានពោលខាងលើបានឲ្យដឹងថា៖លោក Kono បានស្នើឲ្យមន្ត្រីអាមេរិកធានាថា មុនពេលលោក Donald Trump មានជំនួបជាមួយលោក Kim Jong-un នាខែឧសភាខាងមុខនៅក្នុងសន្និសីទកំពូលអាមេរិក- កូរ៉េខាងជើង ដែលមិនធ្លាប់មានពីមុនមកនោះថា ព្យុងយ៉ាងនឹងសន្យាជំរុញការរំសាយនុយក្លេរអ៊ែរឲ្យបានទាំងស្រុង ហើយព្រមទទួលសកម្មភាពត្រួតពិនិត្យរបស់ស្ថាប័នថាមពលបរមាណូ (IAEA) និងលុបចោលអាវុធនុយក្លេអ៊ែរផងដែរ៕


ប្រតិកម្មទៅវិញ