(VOVworld) - ក្រសួងសេដ្ឋកិច្ចពាណិជ្ជកម្មនិងឧស្សាហកម្មជប៉ុននឹងជួយឧបត្ថម្ភ
ប្រទេសអាស៊ាននានាក្នុងការកសាងនិងអនុវត្តន៍របបធានារ៉ាប់រងឥណទាន។នេះ
ជាការខំប្រឹងប្រែងសំដៅបង្កលក្ខណៈងាយស្រួលចំពោះការទាក់ទាញប្រភពទុន
សំរាប់អង្គភាពអាជីវកម្មវិនិយោគចូលក្នុងតំបន់អាស៊ីអាគ្នេយ៍ក្រោយពីកិច្ចព្រមព្រៀង
ពាណិជ្ជកម្មសេរីឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP) ចូលជាធរមាន។ក្នុងដំណាក់កាល
ដំបូង ជប៉ុននិងបញ្ជូនអ្នកជំនាញការទៅកាន់ប្រទេសអាស៊ាននានា ដើម្បីជួយ
ឧបត្ថម្ភកសាងមូលដ្ឋានទិន្នន័យព័ត៌មានហិរញ្ញវត្ថុរបស់អង្គភាពអាជីវ កម្មទ្រង់
ទ្រាយតូចនិងមធ្យម។គោលដៅរបស់ជប៉ុនគឺក្នុងប៉ុន្មានឆ្នាំខាងមុខនេះ នឹងសំរេច
របបធានារ៉ាប់រងឥណទាននៅអាស៊ានដែលអង្គភាពអាជីវកម្មជប៉ុនក៏អាចប្រើ
ប្រាស់បាន។អាស៊ានជាតំបន់សេដ្ឋកិច្ចដែលអភិវឌ្ឍយ៉ាងខ្លាំងក្លានិងម្ចាស់ការ
ហេតុនេះហើយក៏ជាទីតាំងត្រូវបានអង្គភាពអាជីវកម្មទ្រង់ទ្រាយតូចនិងមធ្យម
របស់ជប៉ុនជ្រើសរើសដើម្បីជំរុញខ្លាំងការវិនិយោគនៅឯបរទេស៕