ប៉ូលិសជប៉ុនបានចាប់ខ្លួនជនសង្ស័យដែលបានគប់វត្ថុផ្ទុះនៅកន្លែងដែលនាយករដ្ឋមន្ត្រី Kishida រៀបនឹងថ្លែងសុន្ទរកថាក្នុងក្រុង Wakayama កាលពីថ្ងៃទី ១៥ ខែមេសា (រូបថត៖ Reuters) |
ទីភ្នាក់ងារព័ត៌មានក្យូដូបានឲ្យដឹងថា គ្រឿងផ្ទុះទំនងជាគ្រាប់បែកផ្សែងមួយ។ ជនសង្ស័យបុរសម្នាក់ដែលគប់គ្រាប់បែកផ្សែងត្រូវបានប៉ូលិសចាប់ខ្លួននៅកន្លែងកើតហេតុ។ នាយករដ្ឋមន្ត្រីជប៉ុន លោក Kishida ត្រូវបានគេដឹកចេញពីកន្លែងកើតហេតុប្រកបដោយសុវត្ថិភាព។ ផែនការថ្លែងសុន្ទរកថារបស់លោកត្រូវបានលុបចោល។
សកម្មភាពរបស់លោក Kishida គឺជាផ្នែកមួយនៃយុទ្ធនាការឃោសនាការបោះឆ្នោតជាផ្លូវការរបស់គណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលកំពុងកាន់អំណាច នៅក្នុងការបោះឆ្នោតជ្រើសរើសសមាជិកសភាជាន់ទាបនាពេលខាងមុខ។ ឧបទ្ទវហេតុនេះបានកើតឡើងប៉ុន្មានខែបន្ទាប់ពីបុរសម្នាក់ត្រូវបានចោទប្រកាន់ពីបទធ្វើឃាតអតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe ខណៈពេលដែលលោកកំពុងធ្វើយុទ្ធនាការឃោសនាការបោះឆ្នោតសម្រាប់ LDP កាលពីឆ្នាំ ២០២៣៕