ជប៉ុន-ចិនឯកភាពជំរុញវិធានការណ៍បំពេញបន្ថែមបទដាក់ទណ្ឌកម្មទៅ លើកូរ៉េខាងជើង

Chia sẻ

(VOVworld) - នាថ្ងៃទី ១៤ កញ្ញា ជប៉ុននិងចិនបាន
ឯកភាពសហការជាមួយគ្នាក្នុងការអនុម័តលើសេចក្តី
សម្រេចចិត្តថ្មីមួយរបស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប.
ស្តីពីការបំពេញបន្ថែមបទដាក់ទណ្ឌកម្មទៅលើកូរ៉េ
ខាងជើង បន្ទាប់ពី ការសាកល្បងនុយក្លេអ៊ែរលើកទី
 ៥ របស់ព្យុងយ៉ាងនាសប្តាហ៍មុខ។ 


ជប៉ុន-ចិនឯកភាពជំរុញវិធានការណ៍បំពេញបន្ថែមបទដាក់ទណ្ឌកម្មទៅ លើកូរ៉េខាងជើង  - ảnh 1
ជប៉ុន-ចិនឯកភាពជំរុញវិធានការណ៍បំពេញបន្ថែមបទដាក់ទណ្ឌកម្មទៅ លើកូរ៉េខាងជើង (VNA)

(VOVworld) - នាថ្ងៃទី ១៤ កញ្ញា ជប៉ុននិងចិនបានឯកភាពសហការជាមួយគ្នា
ក្នុងការអនុម័តលើសេចក្តីសម្រេចចិត្តថ្មីមួយរបស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប.
ស្តីពីការបំពេញបន្ថែមបទដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង បន្ទាប់ពី ការសាក
ល្បងនុយក្លេអ៊ែរលើកទី ៥ របស់ព្យុងយ៉ាងនាសប្តាហ៍មុខ។ ថ្លែងមតិជាមួយ
មជ្ឈដ្ឋានសារព័ត៌មានបន្ទាប់ពីការចរចារតាមទូរស័ព្ទជាមួយសមភាគីចិន
លោក Wang Yi រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Fumio Kishida បានឲ្យ ដឹង
ថា៖ ប្រទេសនេះបានស្នើរឲ្យចិនមានប្រតិកម្មប្រកបដោយស្ថាបនាក្នុងឋានៈ
ជាសមាជិកអចិន្ត្រៃយ៍មានការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប
 ចំពោះទង្វើរបស់ប្រទេសកូវ៉េខាងជើង។ រីឯ លោក Wang Yi បានសម្តែងគោល
ជំ ហររបស់ចិនគឺប្រឆាំងជំទាស់រាល់ការដាក់ទណ្ឌកម្មដោយឯតោភាគីដែល
ប៉េកាំង ចាត់ទុកមិនជួយឧបត្ថម្ភដោះស្រាយបញ្ហានុយក្លេអ៊ែររបស់ព្យុងយ៉ាង៕ 

ប្រតិកម្មទៅវិញ