|
ជប៉ុនចោទប្រកាន់នាវារបស់ចិនចំនួន ៣ ដែលបានរំលោភលើដែសមុទ្រនៃប្រទេសនេះ
(Image: VNA) |
(VOVworld) – នាថ្ងៃទី ៩ មករា កំលាំងការពារឆ្នេរសមុទ្រជប៉ុន (JCG) បានឲ្យដឹងថា៖
នាវាចំនួន ៣ គ្រឿងរបស់កំលាំងការពារឆ្នេរសមុទ្រចិន (CCG) បានចូលក្នុងតំបន់
សមុទ្រជុំវិញប្រជុំកោះជំលោះតាមភាសាជប៉ុនហៅថា Senkaku និងភាសាចិនហៅថា
Dao Yu លើសមុទ្រ Hoa Tung ។ នេះគឺជាការរំលោភលើតំបន់ដែនសមុទ្រជំលោះ
ដំបូងរបស់ចិនក្នុងឆ្នាំ ២០១៥ ។ នាវាយាមល្បាត JCG បានផ្សាយសញ្ញា ព្រមាន ហើយស្នើរឲ្យនាវារបស់ CCG ចេញពីតំបន់សមុទ្រនេះ។ ប៉ុន្តែ ភាគីចិនបានឆ្លើយ
តបតវិញថា៖ តំបន់សមុទ្រនេះចំណុះអាធិបតេយ្យភាពរបស់ចិន៕