ការវាយប្រហារតាមអ៊ីនធឺណិតប្រឆាំងនឹងក្រុមហ៊ុន និងភ្នាក់ងាររដ្ឋាភិបាលក្នុងប្រទេសជប៉ុនបានកើនឡើងចាប់តាំងពីខែមីនាមក។ (ការងារសិល្បៈ៖ TTXVN) |
មន្ត្រីម្នាក់នៅមជ្ឈមណ្ឌលជាតិត្រៀមខ្លួនឆ្លើយតបនឹងឧប្បត្តិហេតុនិងយុទ្ធសាស្ត្រសន្តិសុខតាមអ៊ីនធឺណែតជប៉ុនបានចាត់ទុកថា ជប៉ុនទំនងជារងការប្រហារតាមអ៊ីនធឺណិតដោយសារតែតួនាទីជាប្រទេសម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល G7 ។ ទីភ្នាក់ងារនេះ បានព្រមានដល់អង្គភាពពាក់ព័ន្ធនានា អំពីហានិភ័យនៃការវាយប្រហារតាមអ៊ីនធឺណែត។
កិច្ចប្រជុំកំពូល G7 នឹងប្រព្រឹត្តទៅនៅទីក្រុង Hiroshima ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២១ ខែឧសភា ដោយប្រមូលផ្តុំថ្នាក់ដឹកនាំនៃបណ្តាប្រទេសអង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និងអាមេរិករួមជាមួយសហភាពអឺរ៉ុប (EU)៕