នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe និង ប្រធានាធិបតីអាមេរិក លោក Donald Trump |
លោក Shinzo Abe ក៏បានបន្តទៀតថានៅក្នុងដំណើរទស្សនកិច្ចនាពេលខាងមុខនេះ លោក Donald Trump អាចនឹងជួបសំណេះសំណាលជាមួយគ្រួសារពលរដ្ឋជប៉ុនដែលត្រូវបានកូរ៉េខាងជើងចាប់ពង្រត់នាឆ្នាំ ១៩៧០ និង ១៩៨០។ លោក Shinzo Abe បានសង្កត់ធ្ងន់ថាប្រទេសជប៉ុននិងអាមេរិកនឹងសហការជាមួយគ្នាក្នុងការដោះស្រាយបញ្ហានេះ។ ទាក់ទងនឹងការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើងកាលពីថ្ងៃទី ៩ ខែឧសភាកន្លងទៅ លោក Shinzo Abe បានអះអាងថានេះគឺជាទង្វើរ "គួរឲ្យសោកស្តាយ" ហើយជប៉ុននឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសដែលពាក់ព័ន្ធនានាដើម្បីទប់ទល់ទៅនឹងទង្វើរ ទាំងនេះរបស់កូរ៉េខាងជើងផងដែរ៕