ជប៉ុន សហភាពអ៉ឺរ៉ុប និងកាណាដាប្រឆាំងជំទាស់នឹងផែនការរបស់អាមេរិក ចំពោះការ បង្កើនបន្ថែមពន្ធលើរថយន្តនាំចូ

Chia sẻ
(VOVWORLD) -អ្នកផលិតរថយន្តនោអាមេរិករួមទាំងមជ្ឈដ្ឋានមន្ត្រីប្រទេសជប៉ុន សហភាព អ៉ឺរ៉ុប និងកាណាដា បានរិះគន់ចំពោះរដ្ឋអំណាចរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ខណៈដែលប្រទេសនេះកំពុងធ្វើពិចារណាលើការវាយពន្ធ ២៥ % ចំពោះរថយន្ត និងគ្រឿងបន្លាស់រថយន្តនាំចូលពីបណ្តាប្រទេសសម្ព័ន្ធមិត្ត ។

ជប៉ុន សហភាពអ៉ឺរ៉ុប និងកាណាដាប្រឆាំងជំទាស់នឹងផែនការរបស់អាមេរិក ចំពោះការ បង្កើនបន្ថែមពន្ធលើរថយន្តនាំចូ - ảnh 1

រថយន្តម៉ាក់ Volkswagen និង Audi នៅចំណោតរថយន្តទីក្រុង Michigan ប្រទេសអាមេរិក

ក្នុងពេលសួរដេញដោលរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកកាលពីថ្ងៃទី១៩ ខែកក្កដាសម្ព័ន្ធក្រុមហ៊ុនផលិតរថយន្តអាមេរិកបានប្រឆាំងជំទាស់ផែនការកាត់បន្ថយការនាំចូលរថយន្តនិងគ្រឿងបន្លាស់ ដោយអះអាងថាកំរិតពន្ធខ្ពស់ដូចនេះ នឹង ធ្វើអន្តរាយដល់ផលប្រយោជន៍អ្នកប្រើប្រាស់និងពលករអាមេរិក ក៏ដូចជា ខឿនសេដ្ឋកិច្ចប្រទេសនេះផងដែរ។ អនុប្រធានបេសកកម្មស្ថានទូតជប៉ុនប្រចាំ នៅអាមេរិក លោក Kazutoshi Aikawa បានអះអាងថាសកម្មភាពនាំចូលរថយន្ត និងគ្រឿងបន្លាស់ពីជប៉ុនមិនគំរាមកំហែងនិងមិនដែលធ្វើឲ្យការខូចខាតដល់សន្តិសុខប្រទេសអាមេរិក នាពេលបច្ចុប្បន្ននោះឡើយ។ រីឯខ្លូនវិញឯកអគ្គរដ្ឋទូតសហ ភាពអ៉ឺរ៉ុប (EU) ប្រចាំនៅអាមេរិក លោក David O’Sullivan បានអះអាងសារ ជាថ្មីម្តងទៀតនូវ គោលជំហរប្រឆាំងជំទាស់នឹងវិធានការរបស់រដ្ឋអំណាចអាមេរិក ដោយមាន មូលហេតុ

ប្រតិកម្មទៅវិញ