ជប៉ុន ​និង​អាមេរិក សហប្រតិបត្តិ​ការ​ដើម្បី​ធានា​សន្តិភាព​និង​ស្ថិរភាព​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​(ចិន)

Chia sẻ
(VOVWORLD) - នៅថ្ងៃទី ៤ ខែសីហា នៅប្រទេសជប៉ុន ដែលទីបង្អង់ដំណើរចុងក្រោយនៃដំណើរទស្សនកិច្ចនៅអាស៊ីរបស់ខ្លួន ប្រធានសភាជាន់ទាបអាមេរិក លោកស្រី Nancy Pelosi បានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Kishida Fumio ដោយបានយល់ព្រម ពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីធានាសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់។
ជប៉ុន ​និង​អាមេរិក សហប្រតិបត្តិ​ការ​ដើម្បី​ធានា​សន្តិភាព​និង​ស្ថិរភាព​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​(ចិន) - ảnh 1នាយករដ្ឋមន្ត្រីជប៉ុន លោក Kishida Fumio និងប្រធានសភាជាន់ទាបអាមេរិក លោកស្រី Nancy Pelosi។ (រូបថត៖ NHK)

នៅក្នុងជំនួបពិភាក្សានេះ លោកនាយករដ្ឋមន្ត្រី Kishida Fumio បានរិះគន់យ៉ាងខ្លាំងចំពោះ ការធ្វើសមយុទ្ធរបស់ចិននៅក្នុងតំបន់ជុំវិញកោះតៃវ៉ាន់ (ចិន) ដោយសង្កត់ធ្ងន់ថា គ្រាប់មីស៊ីលទាំង៥ ដែលចិនបានបាញ់ផ្លោងចូលទៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុន គឺជាបញ្ហាធំមួយ ទាក់ទងនឹងសន្តិសុខជាតិ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋជប៉ុន។ ជប៉ុនបានប្រឆាំងយ៉ាងដាច់ខាត ចំពោះរឿងនេះ ហើយបានស្នើឲ្យចិន បញ្ឈប់សមយុទ្ធជាបន្ទាន់។ ជប៉ុននិងអាមេរិកបានឯកភាព ពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីធានាការរក្សាសន្តិភាពនិងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់។ លោក Kishida បានសម្តែងក្តីសង្ឃឹមថា លោកស្រី Pelosi នឹងបន្តអនុវត្តតួនាតីរបស់ខ្លួន ក្នុងការពង្រឹងសម្ព័ន្ធភាពទ្វេភាគី និងសម្រេចឲ្យបាននូវតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកប្រកបដោយ "សេរី និងបើកចំហ"។

លើសពីនេះទៅទៀត មេដឹកនាំទាំងពីររូបក៏បានពិភាក្សាអំពីបញ្ហាប្រឈមរួមផ្សេងៗទៀត ព្រមទាំងបញ្ហាកូរ៉េខាងជើង ម្លោះរវាងរុស្ស៊ី-អ៊ុយក្រែន ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវពិភពលោកដែលគ្មានអាវុធនុយក្លេអ៊ែរ ជាគោលដៅដែលនាយករដ្ឋមន្ត្រីជប៉ុនបានស្នើឡើង៕

 

ប្រតិកម្មទៅវិញ