ដូច្នេះហើយ ហ្វីលីពីននឹងក្លាយជាប្រទេសទី៩ នៅលើពិភពលោក និងជាប្រទេសទី២ នៅអាស៊ីអាគ្នេយ៍ (បន្ទាប់ពីឥណ្ឌូនេស៊ី) ដែលជប៉ុនបានរៀបចំកិច្ចសន្ទនាតាមទម្រង់២+២។ តាមធម្មតា កិច្ចសន្ទនាតាមទម្រង់នេះនឹងមានការចូលរួមពីរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីក្រសួងការពារជាតិនៃភាគីទាំងពីរ។
អញ្ជើញចូលរួមកិច្ចសន្ទនាទាំងនេះ ភាគីជប៉ុននឹងមានវត្តមានរបស់រដ្ឋមន្ត្រីការបរទេសលោក Hayashi Yoshimasa និងរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Kishi Nobuo ខណៈពេលដែលភាគីហ្វីលីពីនវិញ មានវត្តមានសមភាគី លោក Teodoro Locsin និងលោក Delfin Lorenzana ។ តាមការគ្រោងទុក រដ្ឋមន្ត្រីនៃប្រទេសទាំងពីរនឹងឯកភាពគ្នាលើទស្សនៈ ជួយគាំទ្រតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកមួយប្រកបដោយសេរីភាពនិងបើកចំហ។ លើសពីនេះទៅទៀត បណ្តារដ្ឋមន្ត្រីក៏នឹងបញ្ជាក់ពីសារៈសំខាន់នៃការដោះស្រាយជម្លោះដែនសមុទ្រ ដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិផងដែរ៕