ជប៉ុន និងម៉ាឡេស៊ីសង្កត់ធ្ងន់លើតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកប្រកបដោយសេរី និងបើកចំហ

Chia sẻ
(VOVWORLD) - ថ្នាក់ដឹកនាំទាំងពីររូបក៏បានពិភាក្សាអំពីបញ្ហាអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា ក្នុងនោះមានជម្លោះនៅអ៊ុយក្រែនផងដែរ។
ជប៉ុន និងម៉ាឡេស៊ីសង្កត់ធ្ងន់លើតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកប្រកបដោយសេរី និងបើកចំហ - ảnh 1ប្រភព៖ theasiatoday.org

នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃទី ២០ មេសា ក្រុមមន្ត្រីជប៉ុន និងម៉ាឡេស៊ីបានយល់ព្រមបន្តសហប្រតិបត្តិការយ៉ាងជិតស្និទ្ធិ ដើម្បីតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកប្រកបដោយសេរី និងបើកចំហ។

ក្រសួងការបរទេសជប៉ុនបានឲ្យដឹងថា នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទក្នុងរយៈពេល ២០ នាទី នាយករដ្ឋមន្ត្រីជប៉ុនលោក Kishida Fumio និងសមភាគីម៉ាឡេស៊ី លោក Ismail Sabri Yaakob បានព្រមព្រៀងគ្នាធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងក្នុងឱកាសរំលឹកខួបលើកទី ៤០ ទិវាម៉ាឡេស៊ីអនុម័តលើគោលនយោបាយ "បូព៌ាទិស" សំដៅសិក្សារៀនសូត្របទពិសោធន៍កំណើនសេដ្ឋកិច្ចរបស់ជប៉ុន។

ថ្នាក់ដឹកនាំទាំងពីររូបក៏បានពិភាក្សាអំពីបញ្ហាអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា ក្នុងនោះមានជម្លោះនៅអ៊ុយក្រែនផងដែរ។ លោកនាយករដ្ឋមន្ត្រី Ismail Sabri Yaakob បានអះអាងថា ម៉ាឡេស៊ីត្រៀមខ្លួនជាស្រេចជំរុញការខិតខំប្រឹងប្រែងដោះស្រាយជម្លោះនេះដោយសន្តិវិធីផងដែរ៕

ប្រតិកម្មទៅវិញ